៤ show របស់​តារា​ល្បីៗ កក្រើក​ឆាក City Hall យប់​មិញ

  • 2015-09-10 21:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ចាប់​ផ្ដើម​បើក​ឆាក​កម្មវិធី​ភ្លាម ​តារា​ម៉ូដែល៤​​ក្រុម​ Cambodia Super Model, Sun Super Model, Top Model និង Sapors Modeling ចេញ​ដំណើរ​យ៉ាង​ស្វាហាប់​​គ្រោងម៉ូដ​សំលៀកបំពាក់​ស្អាត​កម្រ​បាន​ឃើញ​ពី​មុន​មក។ កែវ​ភ្នែក​រាប់​រយ​គូ​សម្លឹង​មើលមាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង មិន​ថា​ខ្មែរ មិន​ថា​បរទេស។ ​​​

 

អ្នកស្រី ឌី ម៉ាឡែន ម្ចាស់​ហាង​ប៉ារ៉ាឌីដែលរចនា​ម៉ូដ​សំលៀកបំពាក់ក្នុងកម្មវិធី​នេះ បាន​ប្រាប់​ Sabay ថា​ ​Show យប់​មិញ​គឺ​ចង់​បង្ហាញ​ ​ម៉ូដ​សំលៀកបំពាក់​ដែល​រចនា​​ដោយ​អ្នក​ឌីហ្សា​ញ​ខ្មែរ​ផ្ទាល់​ពិតៗ​ប្រចាំ​ហាង ខណៈ​គ្រប់​ម៉ូដ​ទាំងអស់​សុទ្ធ​តែ​ប្រើ​ប្រាស់​កំណាត់​ហូល​-ផាមួង​ខ្មែរ​ទាំង​អស់​ តែ​បន្ថែម​ការច្នៃ​កាត់​បែប​អឺរ៉ុប​ដើម្បី​ឲ្យ​ប្លែក​ដ៏​ពិសេស​សម្រាប់​ដើម​ឆ្នាំ​២០១៦​ខាង​មុខ។

 

​កម្មវិធី​ដើរ​ម៉ូដ​ខាង​លើ ធ្វើ​ឡើងក្នុង​ឱកាស​គម្រប់​ខួប​៩ឆ្នាំ​របស់​ទស្សនាវដ្ដី ប៉ារ៉ាឌី នៅ City Hall កោះពេជ្រ៕

 

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

អត្ថបទ៖ សុខ​អូន

អត្ថបទថ្មី