ជំនាញ​សំណង់​ស៊ីវិល​និង​ស្ថាបត្យកម្ម​សិក្សា​ខុស​គ្នា​ដូចម្ដេច?

  • 2015-09-11 18:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និស្សិត​នៅ​មាន​មន្ទិល​សង្ស័យ និង​មួយ​ចំនួន​ក៏​ភាន់ច្រឡំ​រវាង​ការ​សិក្សា​មុខ​ជំនាញ​ពីរ​គឺ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម។ ជា​ជំនាញ​ដែល​កំពុង​មាន​សក្តានុពលខ្ពស់​លើ​ទីផ្សារ​ការងារ ជាមួ​យ​ការ​សាងសង់​​សំណង់​​ជា​ច្រើន​ Sabay លើក​​ពី​ជំនាញ​​ដ៏​សំខាន់​សំណង់​ស៊ីវិល​និង​ស្ថាបត្យកម្ម​ការ​សិក្សា​យ៉ាង​ដូចម្ដេច​និង​ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

 

 

វិស្វកម្ម​សំណង់​ស៊ីវិល​ការ​សិក្សា​ផ្តោត​សំខាន់​លើ​ការ​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធមាន​ សំណង់ ​អាគារ ស្ពាន​ថ្នល់​ជា​ដើម​។

 

​ជំនាញ​សំណង់ស៊ីវិល ​សិក្សា​ទៅ​លើ​ភាព​ធន់​នៃ​សម្ភារៈ ការ​វិភាគ​និង​គណនា​គ្រឿង​បង្គំ (ដែក បេតុង​អាម៉េ) គណនា​គ្រឹះ​សំណង់ សិក្សា​និង​គណនា​ស្ពាន​និង​ថ្នល់​គ្រប់គ្រង​ការដ្ឋាន​សំណង់ និង​សំណង់​សិល្បៈ​ការណ៍​នានា។ មុខជំនាញ​​នេះ​ ការ​សិក្សា​​អាច​មាន​​រយៈ​ពេល ៤ ទៅ ៥ ឆ្នាំ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ។

 

ចំណែក​ស្ថាបត្យកម្ម ជា​ជំនាញ​ឯកទេស​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ប្លង់​សំណង់​អាគារ​ទាំង​ខាង​ក្នុង​និង​ខាងក្រៅ ព្រម​ទាំង​ការ​រៀបចំ​ប្លង់​នគរោបនីយកម្ម។ គ្រប់យ៉ាង​ដែល​សាង​ឡើង​រាប់​តាំង​ពី​ផ្ទះ អគារ ពហុកីឡាដ្ឋាន រហូត​ដល់​ផ្លូវថ្នល់​កើត​ឡើង​ពី​ការ​គូស​ប្លង់​ដែល​នោះ​ជា​ជំនាញ​ស្ថាបត្យកម្ម។

 

មុខ​ជំនាញ​នេះ​ដែរ​ការ​សិក្សា​រយៈ​ពេល​ពី ៤ ទៅ ៥ ឆ្នាំ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា