តោះ! មើល​ Apple TV 2015 បើក​ប្រអប់​ដំបូង​បំផុត មុន​ចេញ​លក់​ខែ​ក្រោយ

  • 2015-09-13 21:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​ប្រកាស​ចេញ​នូវ​ Apple TV ​ថ្មី​ឆ្នាំ​២០១៥ ជាមួយ​នឹង​តេឡេ​បញ្ជា Siri Remote ​ដ៏​ស្រស់​ស្អាត កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ​ហើយ​នឹង​​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ខែ​តុលា​ខាង​មុខ។ ប៉ុន្តែ​គណនី​ YouTube មួយ​ឈ្មោះ Andru Edwards ​បាន​​ធ្វើ​វីដេអូ​បើក​ប្រអប់​ទូរទស្សន៍​​ជំនាន់​ថ្មី​នេះ​​ដំបូង​បង្អស់។

 

 

​ឧបករណ៍​ស៊េរី​ថ្មី​របស់​ Apple នេះ ​មាន​កម្រាស់​ក្រាស​ជាង​ជំនាន់​មុនៗ (២០១២, ២០១៣) ​ដែល​​វា​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ tvOS 9 ​និង​ប្រើ​ប្រាស់​កម្មវិធី​ software platform ​ដូច​ជា iPhones, iPod touch និង iPad ​ផង​ដែរ។

 

Apple TV 2015 ​​នឹង​មាន​តម្លៃ ១៤៩​ដុល្លារ សម្រាប់​អង់​ចងចាំ​ទំហំ 32GB ​និង​តម្លៃ​១៩៩​ដុល្លារ សម្រាប់​ទំហំ​ 64GB ​ដែល​ជា​តម្លៃ​កុងត្រា​របស់​ក្រុមហ៊ុន៕

 

​តោះ! ចង់​ដឹង​ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ gsmarena​​