៣​ចំណុច ​អ្នក​មិន​​មាន​បទ​ពិសោធន៍​ការងារ គួរ​សរសេរ​ក្នុង ​​CV

  • 2015-09-15 18:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្ស​និស្សិត​​ដែល​រវល់​នឹង​ការ​សិក្សា ​ឬ​​ទើប​បញ្ចប់​ការ​សិក្សា​ថ្មីៗ ​ភាគ​ច្រើន​ពុំ​​ទាន់​មាន​បទ​ពិសោធន៍​ការងារ​នោះ​ទេ ដែល​​អាច​ជួប​ប្រទះ​បញ្ហា​លំបាក​នៅ​ពេល​សរសេរ ​CV ​ស្វែង​រក​ការងារ​ធ្វើ​ជា​លើក​ដំបូង​​ ជា​ពិសេស​​ក្រុមហ៊ុន​ឬ​ស្ថាប័ន​មួយ​​ចំនួន​​ដែល​ទាម​ទារ​ឲ្យ​មាន​បទពិសោធន៍​ការងារ។ យ៉ាង​ណា​មិញ​ បទ​ពិសោធន៍​ ឬ​កិច្ច​ការងារ​មួយ​ចំនួន​ពី​​​សាលា ​ក៏​អាច​​អនុវត្ត​ចំពោះ​​​ការងារ​បាន​ដែរ៖ ​​​​​​​​​​

 

- បទ​ពិសោធន៍​ជា​ចំណេះ​​​​ជំនាញ​សិក្សា​ពី​សាលា

 

មុខ​វិជ្ជា​​ដែល​​បាន​​រៀន​នៅ​​​សាលា វគ្គ​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​​ខ្លីៗ ​​​​ឬ​សកម្មភាព​​កិច្ច​ការងារ​​​ចូល​រួម​​ស្ម័គ្រ​ចិត្ត​​​នៅ​សាលា​ ក៏​អាច​ទាក់ទង​នឹង​ការងារ​ដែល​អ្នក​គ្រោង​នឹង​ដាក់​ពាក្យ​នោះ​ដែរ។ ទាំង​នេះ​សុទ្ធ​​សឹង​តែ​ជា​ចំណុច​ទាក់​ទាញ​​​សំខាន់ៗ ​​​​​​និង​​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​អ្នក។ ​អ្នក​អាច​​សម្រិត​សម្រាំង​យក​​តែ​ចំណុច​​អ្វី​ដែល​ទាក់​ទង​នឹង​ការងារ​​​ដាក់​ក្នុង ​CV ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីក្រុមហ៊ុន​ដែល​អ្នក​ដាក់ពាក្យ​នោះ។​​

 

 

- សមិទ្ធផល​ផ្ទាល់​ខ្លួន និង​​​កិច្ច​ការ​​ស្រាវជ្រាវ​​ពាក់ព័ន្ធ

 

​កិច្ចការ​សាលា ឬ​កិច្ចការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​​​ដែល​អ្នក​សម្រេច​បាន ​​​​ក៏​​ជា​បទ​ពិសោធន៍​របស់​អ្នក​ដែរ។ សមិទ្ធផល​សម្រេច​បាន​ផ្ទាល់​ខ្លួន ដូច​ជា​​ការ​សរសេរ​គម្រោង ​ឬ​មួយ​ជា​​កិច្ចការ​​សាលា​ស្រាវជ្រាវ​​ជា​ក្រុម​ អ្នក​អាច​​​សរសេរ​ចំណុច​ទាំង​នេះ​ក្នុងCV បាន។ កិច្ចការ​​​ដែល​អ្នក​សម្រេច​បាន​​ គឺ​ជា​បទ​ពិសោធន៍​​ វា​​បង្ហាញ​ពី​របៀប​របប​​​ការ​ងារ​ផ្ទាល់​ខ្លួន និង​ទំនួល​ខុស​ត្រូវ។ ម្យ៉ាង​កិច្ចការ​​ការងារ​ស្រាវជ្រាវ​ជា​​ក្រុម​នៅ​​​សាលា​​ ក៏​ជា​សមិទ្ធផល​មួយ ព្រោះ​អ្នក​បាន​ចូល​រួម​ធ្វើ​ក្នុង​កិច្ចការ​ទាំង​នោះ ហើយ​វា​ក៏​បាន​បង្ហាញ​ពី​​ការ​សហការ​ធ្វើ​ការងារ​ជា​ក្រុម ដែល​​អនុវត្ត​បាន​ចំពោះ​ការងារ​ដែល​អ្នក​បាន​ដាក់​ពាក្យ។

 

- Cover Letter បង្ហាញ​ពី​ភាព​រីក​រាយ​នឹងការងារ​​ និង​​​​គោល​បំណង​​ច្បាស់លាស់​​​​

 

ក្រៅ​ពី​បទ​ពិសោធន៍​​ពី​សាលា ការ​សរសេរ​​ Cover Letter ភ្ជាប់​ជាមួយ CV ​ក៏សំខាន់​ណាស់​ដែរ។ វា​​​បង្ហាញ​ពី​ភាព​រីក​រាយ​ពេញ​ចិត្ត​នឹង​ការងារ​ដែល​អ្នក​ដាក់ពាក្យ ​​ព្រម​ទាំង​​​គោល​ដៅ​ជាក់លាក់​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​ឬ​ស្ថាប័ន​ដែល​អ្នក​ដាក់​ពាក្យ​នោះ​អភិវឌ្ឍ​​ប្រសើរ​​​ឡើង។ នេះ​ជា​ចំណុច​បន្ថែម​ទាក់​ទាញ​មួយ​​សម្រាប់​អ្នក​មិន​មាន​បទ​ពិសោធន៍។ វា​​បង្ហាញ​​​ពី​ទំនុក​ចិត្ត​ និង​ភាព​ជឿ​ជាក់​ទៅ​ដល់​​​ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គលិក​​​ថា​​​​ អ្នក​​​គឺ​ជា​មនុស្ស​មាន​​ទំនួល​ខុស​ត្រូវ​​​​ក្នុង​ការងារ​ ព្រម​ទាំង​​​អភិវឌ្ឍ​ខ្លួន​មាន​សមត្ថភាព ​​​​ស័ក្ដិសម​សម្រាប់​ការងារ​តាម​មុខ​ដំណែង​ដែល​បាន​ដាក់​ពាក្យ​ ព្រម​ទាំង​អាច​​ធ្វើ​ការ​ងារ​នោះ​បាន​រលូន៕​ ​​​​​

 

ចុចអាន៖ តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

ចុច​អាន៖ ៨​ចំណុច កុំ​ដាក់ជា​ដាច់​ខាត​ពេល​សរសេរCV

 

ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ themuse, livecareer

អត្ថបទពេញនិយម