​រូបថត​ស្អាត​បំផុត​សប្ដាហ៍​ទី​ពីរ Big Photography Challenge

  • 2015-09-15 21:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Big Photography Challenge បាន​ឈាន​មក​ដល់​ការ​ប្រកួត​​សប្ដាហ៍​ទី​ពីរ​កាល​ពី​សប្តាហ៍​មុន​នេះ ដោយ​​រក​ឃើញ​រូបថត​​ស្រស់​​ស្អាត​បំផុត​ដែល​គណៈកម្មការ​វាយ​តម្លៃ​ខ្ពស់​​ជា​រូបថត​ស្អាត​ជាង​គេ​ប្រចាំ​សប្តាហ៍​ ដើម្បី​ទទួល​​បាន​ការ​ថែម​ពិន្ទុ។

 

​រូប​ថត​​ទាំង ៥ ​រូបថ​ត​នីមួយៗ​នឹង​ទទួល​ការ​ថែម​ ២០ ពិន្ទុដើម្បី​សន្សំ​ពិន្ទុ​​មុន​ឈាន​ទៅ​​​រក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចុងក្រោយ​ ដើម្បី​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី​។

 

ទស្សនា​រូបថត​ទាំង ៥ សប្តាហ៍​ទី​ពី​រ​នេះ​ស្រស់​ស្អាត​យ៉ាង​ណា?

 

បេក្ខជន Bora Smey

 

 

បេក្ខជន Chandara Prum

 

 

បេក្ខជន Vanny Keo

 

 

បេក្ខជន Bora Smey

 

 

បេក្ខជន Chandara Prum

 

 

ក្រោម​ប្រធាន​បទ​​ចំនួន ៣ មាន​ប្រធាន​បទ​ទី​មួយ “រង្វង់”, ប្រធាន​បទ​ទី​ពីរ​ “សម្រស់​កម្ពុជា” និង​ប្រធានបទ​ទី ៣ “ស្រ្តី​កម្ពុជា” បេក្ខជន​អាច​ជ្រើសរើស​ប្រធាន​បទ​ទាំង ៣ ឬ​ជ្រើសរើស​ប្រធានបទ​ណាមួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំង ៣ ដែល​​ខ្លួន​ពេញ​ចិត្ត​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Big Photography challenge 2015។ ការ​បំពេញ​ប្រធានបទ​បាន​កាន់​តែ​ច្រើន បេក្ខជន​នឹង​ទទួល​បាន​ពិន្ទុ​កាន់​តែ​ច្រើន។ រៀងរាល់​សប្ដាហ៍ អ្នក​រៀបចំ​នឹង​ជ្រើសរើស​យក​រូបភាព​ល្អ​បំផុត​​ចំនួន​ ៥ ដើម្បី​ទទួល​បាន​ពិន្ទុ​បន្ថែម។

 

សប្តាហ៍​​នេះ​ជា​សប្តាហ៍​ទី ៣ សម្រាប់​ការ​ប្រកួត​ Big Photography Challenge​។ ប្រិយមិត្ត​អាច​​​ផ្ញើ​​រូបថត​​ទាក់ទង​ប្រធានបទ​ណាមួយ​ដែល​ប្រិយមិត្ត​ពេញចិត្ត​ ចូលរួម​ប្រកួតប្រជែង​ដើម្បី​សន្សំ​​ពិន្ទុ។ ​​រូបថត​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​​ជាង​គេ​ចុងក្រោយ​​​នឹង​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី។

 

Big Photography Challenge ជា​ការ​ប្រកួត​ថត​រូប​តាម​អនឡាញ ដែល​រៀបចំ​ឡើងក្រៅ​ពី​​ឲ្យ​ប្រិយមិត្ត​​មានឱកាស​បង្ហាញសមត្ថភាព​​លើ​ជំនាញ​ ថត​រូប​​​ជាមួយ​​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន កម្មវិធី​​នេះ​ក៏​នឹង​ជួយ​បង្រៀន​បេក្ខជន​យល់​ដឹង​ពី​ការ​ថត​រូប​ដើម្បី​ បង្កើន​សមត្ថភាព​និង​ជំនាញ​ការ​ថត​រូប​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​។

 

ការ​រៀបចំការ​ប្រកួត Big Photography Challenge ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​បើក​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​។

 

Big Photography Challenge រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick និង​ រួម​សហការ​ជាមួយ Sabay។ i-Qlick ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​សម្ភារៈ​ប្រើប្រាស់​ម៉ាក Canon ជា​ច្រើន​ទៀត។

 

​អតិថិជន​​នៅ​ពេលជាវ​ផលិតផល​ពី i-Qlick កុំ​ភ្លេច​សូម​សួរ​រក​បណ្ណ​ធានា​ផ្លូវការ​រយៈ​ពេល ១៥ ខែ​ ដើម្បីធានាថា​អ្នកពិតជា​បានទទួល​ផលិត​ផលដែល​មានគុណ​ភាព​និង​គួរ​ឲ្យ​ ទុកចិត្ត​​ពី​ក្រុមហ៊ុន Canon។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូមទាក់ទង៖ អ្នក​នាង​ឈាវ សុវណ្ណនី ទូរសព្ទ +855 (0) 81 666 973  និង​អ៊ីម៉ែល mktg11@i-qlick.com។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី