រាជិនីចម្រៀងប៉ុប Madonna នឹងរៀបចំការប្រគំតន្ត្រីនៅប្រទេសថៃក្នុងឆ្នាំក្រោយ
- 2015-09-16 17:29:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនីចម្រៀងប៉ុប Madonna នឹងរៀបចំការប្រគំតន្ត្រីនៅប្រទេសថៃក្នុងឆ្នាំក្រោយ
ចន្លោះមិនឃើញ
រាជិនីចម្រៀងប៉ុបរបស់អាមេរិក Madonna បានប្រកាសជាផ្លូវការថា នឹងរៀបចំការប្រគំតន្ត្រីទេសចរណ៍ដែលមានឈ្មោះថា “Rebel Heart” ក្នុងទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០១៦។
ការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រពិសេសថ្មីមួយទៀតនៃការប្រគំតន្ត្រីធំក្នុងប្រទេសថៃ។ ព្រឹត្តិការណ៍នេះនឹងរៀបចំនៅកីឡាដ្ឋាន Impact Arena ក្នុងទីក្រុងបាងកក។ Madonna នឹងលើយកបទល្បីៗរបស់ខ្លួនមួយចំនួនដូចជាបទ “Like A Virgin” និង“Vogue” មកច្រៀងក្នុងកម្មវិធីនេះ។ សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៥ លើវិបសាយ Thai Ticket Major ។
មិនត្រឹមតែប្រទេសថៃនោះទេ តារាចម្រៀងវ័យ៥៧ឆ្នាំរូបនេះនឹងទៅរៀបចំការប្រគំតន្ត្រីលើកដំបូងរបស់ខ្លួននៅទីក្រុងហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរ ៕
ចុចអាន៖Maroon 5 មកលេងថៃស្ងាត់ៗមុនសម្ដែងផ្លូវការប៉ុន្មានថ្ងៃខាងមុខ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts