Big Photography Challenge បង្កើនទំនុកចិត្ត​​​បេក្ខជន​ចូលរួម ​Canon PhotoMarathon 2015

  • 2015-09-17 19:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជនម្នាក់ៗ​បាន​បង្ហាញ​​​ជំនឿ​ការ​ចូលរួម​​កម្មវិធី Big Photography Challenge ថា​ជា​ការ​​ពង្រឹង​​សមត្ថភាពក្នុង​​ដំណើរ​​ឆ្ពោះ​ទៅ​​​កាន់​ការ​ប្រកួត​ Canon PhotoMarathon 2015 ដ៏​ធំ​នៅដើមខែ​តុលា​នេះ​​។

 

ស្នាដៃ​លោក វង្ស សុភក្រ្ត័ ផ្តល់ឲ្យ

 

លោក​ ប៊ិន ស័កវិសាល​ បេក្ខជនមួយ​រូប​ដែល​បាន​ចូលរួម​​កម្មវិធី Big Photography Challenge ​​​​​បាន​ហៅ​​ការចូលរួមប្រកួត​ប្រជែង​នេះ​ទៅ​ការ​លត់ដំ​ខ្លួន ​​មុន​​ចូលរួម​​ការ​ប្រកួត​​ថត​រូប​ដ៏​ធំ​ Canon PhotoMarathon 2015 នៅ​ពេល​ខាង​មុខ​។

 

យុវជន​រូប​នេះ​ថា ការ​ចូលរួម​ការ​ប្រកួត​ប្រជែង​នេះ អាច​ធ្វើ​ឲ្យ​បេក្ខជន​បាន​សិក្សា​ពី​សមត្ថភាព​របស់​ខ្លួន​និង​​ខិតខំ​​ស្វែង​រក​គន្លឹះ​ថ្មីៗ​​​លើ​ប្រធាន​បទ​ ផ្សេងៗ ដែល​​អាច​​ធ្វើ​ឲ្យ​ពួកគេ​បាន​ដឹង​ពី​កម្រិត​បច្ចេកទេស​បាន​ល្អ​ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​បេក្ខជន​ដទៃ​ទៀត​ដែល​នឹង​ចូលរួម​នៅ​ព្រឹត្តិការណ៍ Canon PhotoMarathon 2015។

 

ជុំវិញ​លទ្ធផលសាល​​ថា​ មិន​ហ៊ាន​​សង្ឃឹម​ខ្ពស់​​ពេក​ទេ ប៉ុន្តែ​​​យ៉ាង​ណា​លោក​​​​បាន​ត្រៀម​ខ្លួន​រួចរាល់​​​​និង​ស្វែង​យល់​បាន​ច្រើន​ដែរ​តាម​រយៈ​ការ​ចូលរួម​Big Photography Challenge ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ជឿជាក់​មុន​ទៅ​​​ចូលរួម​កម្មវិធី​ Canon PhotoMarathon នៅ​ពេល​ខាង​មុខ។

​​​ចំណែក​លោក វង្ស សុភ័ក្រ្ត ក៏​ជា​បេក្ខជន​មួយ​រូប​ចូលរួម​កម្មវិធី Big Photography Challenge  ការ​ចូលរួម Big Photography Challenge មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដូចជា​ធ្វើ​​លោក​អាច​បញ្ចេញ​នូវ​សមត្ថភាព​ទេពកោសល្យ​​​ក៏​ដូចជា​ការ​​​​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​ការ​​រៀន​ថត​រូប​បាន​កាន់​តែ​ប្រសើរ។

 

ការ​ប្រកួត​ថត​រូប The Big Photography Challenge មាន​ ៣ ប្រធាន​បទ​ក្នុង​ការ​ថត​រូប។ អ្នក​ចូល​រួម​ត្រូវ​ផ្ញើ​រូប​ដែល​ល្អ​បំផុត​របស់​ខ្លួន ជា​រៀង​រាល់​សប្ដាហ៍​​ដោយ​ខាង​ក្រុម​ហ៊ុន​ i-Qlick ជា​អ្នក​ជ្រើស​រើស​រូបភាព​ដែល​ល្អ​បំផុត​ចំនួន ៥ ដើម្បី​ទទួល​បាន​ការ​បន្ថែម​ពិន្ទុ​។ ការ​រៀបចំការ​ប្រកួត Big Photography Challenge ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​បើក​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​។

 

អត្ថបទ៖ ដារ៉ាឆានី ​​​​​

អត្ថបទថ្មី