4Ki កែ​សម្រួល​ពុម្ភ​អក្សរ​ខ្មែរ​និង​ឈាន​នាំ​ក្តារចុច​ខ្មែរ​ប្រើ​លើ iOS

  • 2015-09-18 17:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Apple ស្នើ​អ្នក​អភិវឌ្ឍ​កម្មវិធី​ពុម្ភ​អក្សរ​ខ្មែរ​កែតម្រូវ​លើ​បញ្ហា​ Errors ​មួយ​ចំនួន​ក៏​ដូចជា​ការ​រៀបសម្រួល​​អក្សរ​ឲ្យ​កាន់​តែ​ស្អាត​បន្ទាប់​ពី​មាន​បញ្ហា Erros លើ​កា​រ​ប្រើប្រាស់​អក្សរ​ខ្មែ​រ​នៅលើ iDevices។

 
 

ប្រធាន​ក្រុម​ 4KhmeriPhone បាន​ឲ្យ​​ដឹង​ជុំវិញ​បញ្ហា​នេះ​ថា លោក​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​​អ្នក​អភិវឌ្ឍ​ពុម្ពអក្សរ​របស់​ក្រុម​ហ៊ុន​ Apple ព្រោះ​ពុម្ពអក្សរ​ខ្មែរ​នៅ​មាន​បញ្ហា​មួយ​ចំនួន ទោះ​បី​ Apple ព្រម​ដាក់​ប្រើប្រាស់​នៅ​លើ iDevice របស់​ខ្លួន​ក៏​ដោយ​។

 

លោក​ថា បញ្ហា​ដែល​កើត​មាន​គឺ​ពុម្ពអក្សរ​ខ្មែរ​ត្រូវ​ការ​ស្អាត​ជាង​នេះ និង​ជួសជុល​បញ្ហា​​ Error ដែល​​ត្រឹម​​ត្រូវ​​មាន​​ស្តង់ដារ​ដើម្បី​សម្រូល​ការ​ប្រើប្រាស់​កាន់​តែ​ងាយស្រួល។

 

ប្រធានក្រុម​រួប​នេះ​បន្ត​ថា ការងារ​នេះ​ធ្វើ​​​បាន​មួយ​រយៈ​មក​​ហើយ​ ដូច​នេះ​លោក​សង្ឃឹម​ថា​នឹង​រួច​រាល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

បន្ថែម​​ពី​ការ​កែ​សម្រួល​ពុម្ភ​អក្សរ​ខ្មែរ ក្រុម 4KhmeriPhone ក៏​កំពុង​​ជួយ​ជំរុញ​ក្នុង​ការ​ចេញ​ក្ដារ​ចុច​ខ្មែរ​​​ដែល​មាន​គំរូ​ស្តង់ដា​សម្រាប់​ប្រើ​ប្រាស់​នៅ​លើ​ iOS។

 

នេះ​ជា Mail ប្រធាន​ក្រុម 4KhmeriPhone ទាក់ទងនឹង​អ្នក​បង្កើតពុម្ពអក្សរ​របស់ Apple

 

លោក​បន្ត​ថា នៅ​ពេល​ដែល​ពុម្ពអក្សរ​ខ្មែរ​ចេញ​កំណែ​ថ្មី​ដាក់​ឲ្យ​ប្រើប្រាស់​ លោក​ក៏​​សុំ​​ឲ្យ​​ Apple ពិចារណា​អំពី​ក្ដារ​ចុច​វិញ​ម្ដង។ លោក​ថា ពី​មុន​ខាង Apple ទំនាក់ទំនង​មក​ឲ្យ​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ស្តង់ដារ​ក្ដារ​ចុច​ខ្មែរ​ដែរ​ តែ​លោក​​គ្មាន​ស្តង់ដារ​ក្ដារ​ចុច​ដែល​ទទួល​ស្គាល់​ច្បាស់​លាស់​នៅ​ឡើយ។ បញ្ហា​មួយ​ទៀត​គឺ​អ្នក​បង្កើត​ក្ដារចុច​ខ្មែរ​ធ្វើ​ឡើង​ផ្សេងៗ​គ្នា​ម្ល៉ោះ​ហើយ​មិន​ដឹង​ថា​មួយ​ណា​ជា​ស្តង់ដារ​ច្បាស់លាស់​ទេ។ ដូច​នេះ​ពិបាក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ Apple វិញ តែ​លោក​បាន​ប្រមូល​គំរូ​ក្ដារចុច​ពី​កុំព្យូទ័រ​បង្កើត​ដោយ developers ខ្មែរ​ផ្សេងៗ​ទាំង​ប្រភេទ​ក្ដារ​ចុច Android និង iOS ដើម្បី​យក​មក​ចងក្រង​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​មួយ​ណា​ជា​ស្តង់ដារ​របស់​ខ្មែរ។

 

​​ក្រុម​ 4khmeriPhone នឹង​ដាក់​សំណើ​បន្ថែម​ដើម្បី​បាន​ក្តារ​ចុច​ផ្លូវ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ក្រោយ ក្នុង​ពេល​កំពុង​កែ​តម្រូវ​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​បាន​ល្អ​ប្រសើរ។

 

"យើង​ត្រូវ​ធ្វើ​អ្វី​តាម​ដំណាក់​កាល​មួយ​ជំហាន​ម្តង​ៗ។ យើង​​រង់ចាំ​កំណែ​ពុម្ភអក្សរ​ខ្មែរ​ថ្មី​ចេញ​សិន​ទើប​ដំណើរការ​ សុំ​ក្ដារ​ចុច​ខ្មែរ​ទៀត"។

 

អត្ថបទ៖ ដារ៉ាឆានី​​​​