សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​រៀបចំ​ពិធី​ណែនាំ​​ និង​ចុះ​ឈ្មោះ​នៅ​ Mango Mango

  • 2015-09-21 16:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ GFX ​និង​ភោជនីយដ្ឋាន Mango Mango ​ដែល​ជា​ដៃ​គូ​សហការ​បាន​រៀបចំ​ពិធី​សំណេះសំណាល ​ណែនាំ ​និង​ចុះ​ឈ្មោះ​ ​​ដល់​ភ្ញៀវ​ដែល​មាន​ចំណាប់អារម្មណ៍​​ឲ្យ​បាន​ស្គាល់​ហ្គេម​អនឡាញ​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក ​​​​(CWW) ​​​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​​ ​ទី ​១៩ ​កញ្ញា​កន្លង​ទៅ​នៅ​ភោជនីយដ្ឋាន ​Mango Mango។​​

 

​​​​​​

ក្នុង​ពិធី​សំណេះសំណាល​នោះ​ លោក​ Lance ​តំណាង​ឲ្យ​លោក​ Shinji Okawa ​ដែល​ជា​អ្នក​ផ្តួចផ្តើម​ហ្គេម​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​បាន​ឡើង​និយាយ​នៅ​លើ​វេទិកា​ថា ​«ខ្ញុំ​មក​ទី​នេះ​តំណាង​ឲ្យ​លោក​ Shinji Okawa។ ​គាត់​មិន​អាច​មក​ទី​នេះ​បាន​ដោយសារ​គ្រួសារ​របស់​លោក​មាន​ការ​រិតត្បិត​ខ្លាំង។ ​​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​​គឺ​ជា​ហ្គេម​អនឡាញ​មួយ​បែប​ដែល​​អាច​ឲ្យ​អ្នក​យល់​ដឹង​ចំណេះដឹង​នានា​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​រូបិយប័ណ្ណ»។

 
 

លោក​ Lance ​តំណាង​ឲ្យ​លោក​ Shinji Okawa  ឡើង​បញ្ចេញ​មតិ​លើ​វេទិកា

 

ស្រប​ពេល​នោះ​ដែរ ​ក៏​មាន​ការ​ចែក​រង្វាន់​​មាន​ទឹកប្រាក់​ ៥០ ​ដុល្លារ​​ចំនួន​​៥ ​សន្លឹក  ​​​សម្រាប់​​ចូល​ប្រកួត​ Free (សម្រាប់​ Voucher Mango ចំណាយ​ ១០០ ​ដុល្លារ ​និង​បាន​មក​មក​វិញ​ ៥០ ​ដុល្លារ)។

 

​​​​​​

​ក្រៅ​ពី​នោះ​ ​បុគ្គលិក​ក្រុមហ៊ុន​ GFX ​ក៏​បាន​ចូល​ទៅ​​​ពន្យល់​ពី​ដំណើរការ​ និង​និតីវិធី​នៃ​ការ​លេង​មួយ​ចំនួន​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​​កម្សាន្ត​នៅ​ភោជនីយដ្ឋាន​ខាងលើ។ ​​​ក្នុង​នោះ​មើល​ឃើញ​ថា ​មាន​អតិថិជន​មួយ​ចំនួន​ចាប់អារម្មណ៍​​ច្រើន​ ដោយ​បាន​សួរ​​នាំ​​រក​​ព័ត៌មាន​បន្ថែម​នៅ​​កន្លែង​សួរ​ព័ត៌មាន​របស់​​ក្រុមហ៊ុន​​ GFX ​ព្រម​ទាំង​បាន​ចុះ​ឈ្មោះ​ត្រៀម​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី ​២៩ ​តុលា​ខាង​មុខ​រួច​រាល់​ហើយ​ដែរ។ ​លោក​អ្នក​ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​​ការ​កម្សាន្ត​ដើម្បី​យល់​ដឹង​ពី​ការ​ទិញ​-លក់​រូបិយប័ណ្ណ​ពិភពលោក​​បាន​ដែរ ​ដោយ​​គ្រាន់​តែ​ទាក់ទង​សួរ​ព័ត៌មាន​​នៅ​ក្រុមហ៊ុន​ GFX ​ផ្ទាល់​តាម​រយៈ​លេខ​ទូរសព្ទ 088 268 8666 ។ ​

 
 

ភ្ញៀវ​​កំពុង​សួរ​ព័ត៌មាន​ និង​ចុះ​ឈ្មោះ​នៅ​កន្លែង​ផ្តល់​ព័ត៌មាន​របស់​បុគ្គលិក​ក្រុមហ៊ុន​​​​ GFX ​

 

​ការ​ប្រកួត​នេះ​គឺ​អាច​មាន​អ្នក​ចូលរួម​ចន្លោះ​ពី​ ២៤០-២៨០ ​នាក់​​ ​ដោយ​បែង​ចែក​ជា​ ៨ ​ក្រុម ​និង​ ៣០ ​នាក់​ក្នុង​មួយ​ក្រុម​​ដើម្បី​ប្រកួត​ប្រជែង។ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ ​អ្នក​ដែល​ឈ្នះ​ (ជា​បុគ្គល) ​នឹង​ទទួល​បាន​សាច់​ប្រាក់​សុទ្ធ​ចំនួន​ ១០០០ ដុល្លារ ​​និង​ឥណទាន​បន្ថែម​ ៥០០ ​ដុល្លារ​​ទៅ​ក្នុង​គណនី​ពិត (live account) ​ដើម្បី​ធ្វើ​ការ​ទិញ-លក់​ដោយ​ផ្ទាល់​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​បាន។ ​ចំណែក​សមាជិក​ក្រុម​ម្នាក់ៗ​នឹង​ទទួល​បាន​ឥណទាន​ ​​១០០ ​ដុល្លារ​​ទៅ​ក្នុង​គណនី​ពិត (live account)​ របស់​ពួកគេ ​ហើយ​ក្រុម​ទាំង​មូល​នឹង​ទទួល​បាន​​ការ​អញ្ជើញ​ជា​ពិសេស​ទៅ​បន្ទប់​ខារ៉ាអូខេ​នៅ​ក្លឹប​ Epic ​​​ញ៉ាំ​ស្រា​សាំប៉ាញ ​​និង​​ស្រាបៀរ​ដើម្បី​អបអរ​នឹង​ជ័យជម្នះ​​នោះ​ទៀត​ផង៕

 
 
​​​​​​

អត្ថបទ៖ ​ប្រាក់ ចាន់សីហា