ចំណង​ស្នេហា​​​ជិត ២០ ឆ្នាំ របស់​យ៉ាងគួ និង សៀវ​​ឡុង​នី សិង្ហបុរី

  • 2015-09-21 23:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christopher Lee និង Fann Wong ដែល​ជា​តួ “យ៉ាងគួ- សៀវ​ឡុង​នី" គឺ​ជា​គូ​ស្នេហ៍​មួយ​គូ​ដែល​មាន​​ចំណង​​ស្នេហា​យូរ​អង្វែង​គួរ​ឲ្យ​កោត​សរសើរ​​ក្នុង​វិស័យ​សិល្បៈ​សិង្ហបុរី។ ក្នុង​រយៈពេល ជិត ២០​ឆ្នាំ ពួក​គេ​នៅ​តែ​ស្និទ្ធស្នាល​ដូច​កាល​ទើប​តែ​ស្រលាញ់​គ្នា​ដដែល។

 

 

នៅ​ក្នុង​​រឿង "យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព" គ្រប់​ស៊េរី​ទាំង​អស់​មាន​តែ​​តួ​ក្នុង​​​ស៊េរី​សិង្ហបុរី​នេះ​តែ​ប៉ុណ្ណោះ​ដែល​​តួ​ឯក​ទាំង​ពីរ​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មែន​ទែន។ មុន​ពេល​សហការ​ជាមួយ​គ្នា​ក្នុង​រឿង​នេះ Christopher Lee និង Fann Wong ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​ក្នុង​រឿង "Brave New World” ក្នុង​ឆ្នាំ ១៩៩៦។ នៅ​ពេល​​នោះ​តារា​សម្ដែង​​សញ្ជាតិ​ម៉ាឡេស៊ី Christopher បាន​ចាប់​​អារម្មណ៍​លើ​មិត្ត​រួម​ការងារ​របស់​ខ្លួន​ដែរ តែ Fann Wong មិន​បាន​ដាក់​អារម្មណ៍​​ទៅ​វិញ​ទេ​ដោយ​ពេល​នោះ​តារា​ស្រី​នេះ​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ។ រហូត​ដល់​ឆ្នាំ ១៩៩៨ ក្រោយ​ពេល​ដើរ​តួ សៀវឡុង​នី និង​ យ៉ាង​គួ រួច​មក​ទើប​ពួក​គេ​​ដឹង​ពី​អារម្មណ៍​​ពិត​របស់​ខ្លួន។ នៅពេល​នោះ ពួក​គេ​មាន​ភាព​ស្អិត​រ​​មួត​បំបែក​មិន​បាន។

 

 
 
 
 
 

អំឡុង​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០០ សារ​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា​អ្នក​​កំពុង​ស្រលាញ់​គ្នា​ជា​ញឹក​ញាប់។ ប៉ុន្តែ​អ្នក​ទាំង​​ពីរ​​បាន​​បដិសេធ​រឿង​នេះ​ទាំង​ស្រុង។ នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Star Awards បាន​អៀន​ឡើង​ក្រហម​មុខ​នៅ​ពេល​បាន​តារា​សម្ដែង Zoe Tay ប្រកាស​ពី​ចំណង​ស្នេហ៍​​​​របស់​ពួក​គេ។

 

 

ចាប់​ពី​ឆ្នាំ ២០០៣ ពួកគេ​ចាប់​ផ្ដើម​បង្ហាញ​មុខ​ជា​គូ​ជា​សាធារណៈ ព្រម​ទាំង​ទទួល​ស្គាល់​ថា​ពិត​ជា​កំពុង​ស្រលាញ់​គ្នា​មែន និង​រើ​ផ្ទះ​មក​នៅ​ជាមួយ​គ្នា។

 

ថ្ងៃ​ទី​២៩ ខែ កញ្ញា ឆ្នាំ ២០០៩ អ្នក​ទាំង​ពីរ​ប្រារព្ធ​ពិធី​មង្គល​ការ​របស់​ខ្លួន។ អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​​ប៉ុស្តិ៍ CH8 ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​ធំ​ជាង​គេ​ផង​ដែរ​​ក្នុង​វិស័យ​សិល្បៈ​របស់​សិង្ហបុរី​នា​ឆ្នាំ​នោះ។ ៥ ឆ្នាំ​ក្រោយមក​ពួក​គេ​ទទួល​បាន​​សមាជិក​ទីបី​ក្នុង​គ្រួសារ នោះ​គឺ​កូន​ប្រុស​ឈ្មោះ Zed។ នៅ​​ពេល​សម្រាល​កូន Fann Wong មាន​អាយុ ៤៣ ឆ្នាំ ៕

 

 
 
 
 
 
 
 
 
 
 
 
 

 

ចុចអាន៖ប្ដី​ប្រពន្ធ យ៉ាង​គួ សៀវឡុង​នី មាន​អារម្មណ៍​ដូច​ធ្លាក់​ពី​ឋានសួគ៌​មក​ឋាន​នរក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing