អ៊ូ តារា ថា​ ចង់​ធ្វើជា​អ្នក​ដឹកនាំ​រឿង ជា​ជាង​តួ​សម្ដែង​

  • 2015-09-23 16:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​រឿង​ច្រើនជាង ធ្វើ​ជា​តារា​សម្ដែង ព្រោះ​វា​អាច​ឲ្យ​ខ្ញុំ​បញ្ចេញ​គំនិត​ពី​ក្បាច់គុន​ល្បុក្កតោ​អស់​ពី​ចិត្ត តែ​បើ​ធ្វើ​ជា​តារា​សម្ដែង​វិញ ​គឺ​ធ្វើ​តែ​តាម Scrip តាម​គេ​ប៉ុណ្ណោះ។” តារា​ក្បាច់គុន​រូប​នេះ​ប្រាប់ Sabay។

 

 

 

អ៊ូ ដារ៉ា បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា​ មូលហេតុ​មួយ​ទៀត​មកពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ដំបូង​មិនមែន​ជា​តារា​សម្ដែង​ទេ តែ​ជា​អ្នក​កាត់ត​ ដូចនេះ​ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​​ធ្វើឲ្យ លោក​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​រឿង​ដែរ។

 

“ខ្ញុំ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​អស់​រយៈពេល ៥ ឆ្នាំ​ហើយ តែ​អាជីព​ដំបូង​ គឺ​អ្នក​កាត់​ត ហើយ​ជា​តារា​សម្ដែង​នេះ​វិញ​ទើប​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ តាំង​ពី​ចូល​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​ខ្ញុំ​ធ្លាប់​មាន ៤ តួនាទី គឺ អ្នក​កាត់​ត អ្នក​យក​សំឡេង តួ​សម្ដែង និង ​ឥឡូវ​កំពុង​តែ​ធ្វើជា assistant director ក្នុង​រឿង "សតិ​ជាប់​ទ្រុង” ដែល​ទើប​ចាប់ផ្ដើម​ថត។”

 

តារា​សម្ដែង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​រូប​នេះ​ ធ្លាប់​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ហនុមាន ហើយ​នៅ​ពេល​ខាង​មុខ​លោក​ត្រៀម​ថត​រឿង “បំបែក​គុក” ឬ “Jail Break” របស់​ផលិតកម្ម Westec Media ដែល​រួម​សម្ដែង​ជាមួយ​អ្នក​លេង​គុន​ចម្រុះ​របស់​ហូលីវូដ Jean Paul-Ly៕

 

 

 

រូបថត​ដោយ៖Ben Woods

 

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖Facebook

អត្ថបទថ្មី