ការ​អបអរ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​​ខុសៗ​គ្នា​​របស់​ប្រជាជន​ចិន

  • 2015-09-25 20:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ បើ​និយាយ​ពី​បុណ្យ​សែន​ព្រះ​ខែ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​​​២៧ ​ខាង​មុខ​​​​ហើយ ​តើ​រាល់​ឆ្នាំ​អ្នក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អបអរ​ពិធី​បុណ្យ​ធំ​របស់​ចិន​មួយ​នេះ? ​​បើ​មិន​ដឹង​ថា​​​ត្រូវ​ធ្វើ​អ្វី​ ឥលូវ​យើង​ទៅ​មើល​ការ​អបអរ​ដែល​ប្រជាជន​ចិន​ឧស្សាហ៍​ធ្វើ​នៅ​ថ្ងៃ​នោះ ​ហើយ​ចាំ​គិត​ថា ​ធ្វើ​អ្វី​តាម​ក្រោយ​វិញ។

 

​​

គយគន់​ព្រះចន្ទ

 

​​

 

​​

ការ​ដឹង​គុណ​​ព្រះ​ចន្ទ​គឺ​មាន​តាំង​ពី​ជំនាន់​រាជវង្ស​តាំង​មក​ម្ល៉េះ​ (ចន្លោះ​ពី​ឆ្នាំ ​៦១៨-៩០៧​នៃ​គ.ស)។ ​សព្វថ្ងៃ​ប្រជាជន​នៅ​ចិន​នៅ​​តែ​សម្ដែង​ការ​ដឹង​គុណ​ដល់​ព្រះ​ចន្ទ​នៅ​រដូវ​បុណ្យ​សែន​ព្រះ​ដដែល។ ​​ជា​ទូទៅ​គ្រួសារ​ចិន​តែង​ជួបជុំ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួម​គ្នា​នៅ​ថ្ងៃ​​ធំ​នៃ​ពិធី​នេះ។ ​​បន្ទាប់​​ពី​ញ៉ាំ​អាហារ​ហើយ​ ពួកគេ​ច្រើន​ជជែក​គ្នា​ពី​ការងារ ​​រឿង​កូនចៅ ​និង​គម្រោង​អនាគត។ ​​​អ្នក​ខ្លះ​ទៀត​ក៏​ទៅ​ដើរ​កម្សាន្ត​តាម​ឧទ្យាន​នានា​ដែល​បាន​តុបតែង​លំអ​គួរ​ឲ្យ​ទាក់​ភ្នែក​ដើម្បី​អបអរ​​​​ពិធី​បុណ្យ​សែន​ព្រះខែ។

 

​​

​ញ៉ាំ​នំ​សែន​ព្រះខែ

 

​​

 

​​

​​​​​​​​​​ការ​ញ៉ាំ​នំ​សែន​ព្រះ​ខែ​ជា​ការ​អបអរ​ដែល​មាន​ប្រជាប្រិយ​ជាង​គេ​នៅ​ថ្ងៃ​នោះ។ ​​ពី​បុរាណ​ ​នំ​សែន​ព្រះ​ខែ​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​គ្រឿង​ផ្សំ​ដូចជា ​​ម្សៅ​ស្រូវ​សាឡី ​​ស្ករ ​និង​ម្សៅ​គ្រាប់​ឈូក​ជា​ដើម ​តែ​ឥលូវ​រសជាតិ​របស់​វា​គឺ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​សម្បូរ​បែប​ទៅ​តាម​ការ​ចូលចិត្ត​របស់​អ្នក​ញ៉ាំ (ចុច​ត្រង់​នេះ​ដើម្បី​អាន​រសជាតិ​នំ​សែន​ព្រះខែ​​ច្រើន​រសជាតិ)។ ​​នំ​សែន​ព្រះ​ខែ​​ជា​និមិត្តរូប​នៃ​ការ​ជួបជុំ​របស់​គ្រួសារ។ ​ពី​បុរាណកាល ​នំ​នេះ​ត្រូវ​កាត់​ជា​ចំណែក​ៗ​​ទៅ​តាម​ចំនួន​នៃ​សមាជិក​គ្រួសារ​ដែល​មាន។

 

​​

បណ្តែត​គោម ​និង​បង្ហោះ​គោម

 

​​

 

​​

បើ​ទោះ​ជា​​គោម​នៅ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​មិន​សូវ​មាន​ពណ៌​ចម្រុះ​ច្រើន​ដូច​ពិធី​បុណ្យ​គោម​ តែ​ក្មេង​ចូលចិត្ត​ធ្វើ​គោម​នឹង​បណ្ដែត​នៅ​លើ​ទឹក​លេង​ដើម្បី​បង្កើត​ភាព​រីករាយ​មួយ​កម្រិត​ទៀត។ ​​ជា​រឿយៗ​ពួកគេ​មិន​ទៅ​ណា​ឆ្ងាយ​ទេ ​រហូត​ដល់​ពន្លឺ​គោម​រលត់​ក៏​មាន។ ​ខ្លះ​ទៀត​ធ្វើ​គោម​បង្ហោះ​​​ ដើម្បី​ផ្សង​សុំ​ក្តី​ប្រាថ្នា​ដែល​ខ្លួន​ប៉ង។ ​

 

​​

ផ្ញើ​សារ​ជូន​ពរ

 

​​

 

​​

ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​ការ​អបអរ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ផ្សេងៗ​គ្នា។ ​យុវជន​វ័យ​ក្មេង​របស់​ចិន​តែង​ផ្ញើ​សារ​តាម​ទូរសព្ទ ​​បណ្ដាញ​សង្គម ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​អបអរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ​​​

 

​​

​​ចុះ​អ្នក​វិញ​ ឆ្នាំ​កន្លង​ៗ​មក​ធ្វើ​អ្វី​ដែល​នៅ​ថ្ងៃ​នោះ ​ហើយ​ឆ្នាំ​នេះ​មាន​គម្រោង​ធ្វើ​អ្វី​វិញ​?

 

​​

 

​​

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា ប្រភព៖ chinahighlights