លោកតាអាយុ១០៥ឆ្នាំ ជាប់កំណត់ត្រាអ្នករត់ល្បឿន អាយុច្រើនជាងគេលើលោក
- 2015-09-25 21:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតាអាយុ១០៥ឆ្នាំ ជាប់កំណត់ត្រាអ្នករត់ល្បឿន អាយុច្រើនជាងគេលើលោក
ចន្លោះមិនឃើញ
លោកតាជនជាតិជប៉ុនម្នាក់ទទួលកំណត់ត្រាពិភពលោកជាអ្នករត់ល្បឿន ចម្ងាយ១០០ម៉ែត្រ ចាស់ជាងគេលើពិភពលោក។ នេះបើតាមស្ថាប័នឯកត្តកម្មពិភពលោក Guinness World Record។
លោកតា Hidekichi Miyazaki បានបំបែកកំណត់ត្រាមួយថ្ងៃក្រោយខួបកំណើតវ័យ១០៥ឆ្នាំរបស់គាត់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោកតាHidekichi បានចូលរួមជាមួយអ្នកប្រកួតដទៃទៀតដែលមានអាយុលើសពី៨០ឆ្នាំក្នុងកម្មវិធីរត់ប្រណាំងមួយ ឈ្មោះ Kyoto Masters Autumn Competition ក្នុងក្រុងក្យូតូ ភាគខាងលិចប្រទេសជប៉ុន។
ជាលទ្ធផលលោកតាធ្វើបានថេរវេលា ៤២,២២វិនាទីក្នុងចម្ងាយ១០០ម៉ែត្រ។ ថេរវេលានេះគឺយឺតជាងកំណត់ត្រាពិភពលោករត់លឿនជាងគេដោយកីឡាករជើងឯកអូឡាំពិក ជនជាតិចាម៉ៃកា Usain Bolt ចំនួន៣២,៦៤ វិនាទី។ យ៉ាងណាក្ដីបើគិតក្នុងមនុស្សចាស់អាយុស្របាលគ្នា គឺលោកតា Hidekichi ធ្វើបានលឿនជាងគេ រហូតបានកំណត់ត្រាពិភពលោកជាអ្នករត់ចម្ងាយ១០០ម៉ែត្រអាយុច្រើនជាងគេលើលោក ពីស្ថាប័ន Guinness World Record។
កំណត់ខាងលើបានទទួលកាលពីថ្ងៃព្រហស្បតិ៍ បីថ្ងៃក្រោយបន្ទាប់ពីកំណត់ត្រារបស់លោកតាជនជាតិអាមេរិកវ័យ១០០ឆ្នាំឈ្មោះ Don Pellmann ដែលបានបំបែកកំណត់ត្រាពិភពលោក១០០ម៉ែត្រ រត់ផ្លោះរបារ៕
ចុចអាន៖ បុរសម្នាក់ ជាប់កំណត់ត្រាពិភពលោក ក្រោយបិទមុខដើរលើខ្សែពួរ ចន្លោះអគារកប់ពពក
ចុចអាន៖ ឆ្កែមួយក្បាលបំបែកកំណត់ត្រាពិភពលោកចាប់បាល់បានច្រើនបំផុត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ guinnessworldrecords, metro