ឆ្កែ​មួយ​ក្បាល​បំបែក​កំណត់ត្រា​ពិភព​លោក​ចាប់​បាល់​បាន​ច្រើន​បំផុត

  • 2015-09-13 22:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​កំពូល​ឆ្លាត​មួយ​ក្បាល​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន និង​ជាប់​ក្នុង​បញ្ជី​កំណត់ត្រា​ថ្មី​របស់​ស្ថាប័ន Guinness World Records ប្រចាំ​ឆ្នាំ​២០១៦​ខាង​មុខ បន្ទាប់​ពី​មាន​សមត្ថភាព​​អាច​ចាប់​បាល់​បាន ១៤​គ្រាប់​ក្នុង​រយៈពេល ១​នាទី។

 

 

​ម្ចាស់​កំណត់ត្រា​នេះ​ឈ្មោះ Purin មាន​អាយុ ៩​ឆ្នាំ ជា​សត្វ​ចិញ្ចឹម​របស់​បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Makoto Kumagai។ កាល​ពី​ឆ្នាំ​មុន សុនខ​មួយ​ក្បាល​នេះ​បាន​បង្កើត​កំណត់ត្រា​​ពិភពលោក​ម្ដង​រួច​មក​ហើយ ក្រោយ​ចាប់​បាន​បាល់ ១១​គ្រាប់​ក្នុង​រយៈពេល​មួយ​នាទី។

 

 

ម្ចាស់​សុនខ​បាន​ពន្យល់​ថា ពួកគេ​អនុវត្ត​ជាមួយ​គ្នា​រយៈពេល ១៥​នាទី​រាល់​ថ្ងៃ។ លោក​បាន​បោះ​បាល់​នីមួយ​ៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ Purinប្រើ​ជើង​ទាំង​ពី​ខាង​មុខ​ចាប់។ សុនខ​មួយ​ក្បាល​នេះ ក៏​កំពុង​កាន់​កាប់​កំណត់ត្រា​ដើរ​លើ​បាល់​លឿន​ជាង​គេ​ផង​ដែរ ដោយ​ក្នុង​ចម្ងាយ ១០​ម៉ែត្រ ប្រើ​ពេល​ត្រឹម ១១.៩០​វិនាទី៕

 

 

 

ចុចអាន៖ សរុប​កំណត់​ត្រា​ពិភពលោក​ទាំង៧ ដែល​កម្ពុជា​កំពុង​កាន់កាប់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ guinnessworldrecords