ស្វែងយល់ប្រវត្តិពិធីបុណ្យសែនព្រះខែជាមួយ Bayon Bakery
- 2015-09-27 19:22:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ប្រវត្តិពិធីបុណ្យសែនព្រះខែជាមួយ Bayon Bakery
ចន្លោះមិនឃើញ
ពិធីបុណ្យសែនព្រះខែមានអាយុកាលតាំងពីជាង ៣ ពាន់ឆ្នាំមុន នៅពេលដែលរាជវង្សសាង (១៦០០-១០៤៦ មុនគ.ស) ដែលគោរពសក្ការៈចំពោះព្រះចន្ទ។ តែដើមកំណើតនៃពិធីបុណ្យនេះត្រូវបានគេនិយាយខុសៗគ្នា។
អធិរាជចិនបុរាណគោរពសក្ការៈចំពោះព្រះចន្ទនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ដោយសារពួកគេជឿថាការធ្វើបែបនេះនឹងជួយឲ្យទទួលបានការប្រមូលភោគផលឆ្នាំក្រោយសម្បូរហូរហៀរ។
ការប្រារព្ធពិធីនេះត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ខុសៗក្នុងប្រទេសចិន។ នៅSuzhou ខេត្ត Jiangsu ពិធីនេះត្រូវគេហៅថា "ពិធីសក្ការៈចំពោះព្រះចន្ទ" នៅ Zhenjiang ខេត្ត Jiangsu ហៅថា "ពិធីអំណរគុណចំពោះសន្តិភាព" នៅ Zhenghe ខេត្ត Fujian ហៅថា "ការគោរពចំពោះរាជវាំងចន្ទ" នៅ Zhongmou ខេត្ត Henan ហៅថា "ពិធីផ្សងដល់ព្រះចន្ទ" និងនៅ Sihui ខេត្តក្វាងទុងហៅថា "ពិធីសក្ការៈចំពោះរស្មីព្រះចន្ទ"។
ពាក្យថា ''ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ" មានដំបូងគេក្នុងអក្សរសិល្ប៍នៃរាជវង្សចូវ។ នៅពេលនោះ ការគោរពសក្ការៈចំពោះព្រះចន្ទនៅយប់ថ្ងៃទី១៥ ខែ ៨ នៃប្រតិទិនចន្ទគតិត្រូវបានរៀបចំក្នុងចំណោមមន្ត្រីជាន់ខ្ពស់ និងគ្រួសារអភិជនប៉ុណ្ណោះ។ ពិធីនេះត្រូវបានរៀបចំដោយការរៀបចំតុនៅកណ្ដាលធ្លាភូមិគ្រឹះក្រោមពន្លឺចន្ទ ដោយមានការសែនផ្លែឈើ និងអាហារសម្រន់នៅលើតុ។
ទំនៀមទម្លាប់សែនព្រេនដល់ព្រះចន្ទ ដើម្បីជាការគោរពចំពោះទេពធីតាព្រះចន្ទឆាង អឺ ចាប់ផ្ដើមមានតាំងពីជំនាន់រាជវង្ស ចូវខាងលិច (ឆ្នាំ ១០៤៥-៧០០ មុនគ.ស)។ ទំនៀមទម្លាប់នេះមានប្រជាប្រិយភាពខ្លាំងអំឡុងរាជវង្សសុង (ឆ្នាំ ៩៦០-១២៧៩ នៃគ.ស)។ វត្ថុសំណែនទាំងនោះរួមមាន ប៉ោម ទំពាំងបាយជូរ ធូប ទៀនជាដើមដោយនៅរាជវង្សខាងត្បូង នំសែនព្រះខែ ឪឡឹកជាសំណែនពេញនិយមជាង។ ពេលខ្លះឪឡឹកត្រូវបានគេចិតសម្បកជារូបផ្កាឈូកដើម្បីសែនដល់ទេពធីតាព្រះចន្ទ។
ព្រះនាងឆាង អឺ និងហូវ អ៊ីកាលពីព្រេងនាង មានព្រះអាទិត្យ ១០ នៅលើមេឃបញ្ចេញកម្ដៅដុតកម្លោចរុក្ខជាតិនានានៅលើផែនដី។ មនុស្សស្លាប់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្ងៃមួយ វីរបុរសម្នាក់ឈ្មោះ ហូវ អ៊ី បានប្រើធ្នូបាញ់ទម្លាក់ព្រះអាទិត្យចំនួន ៩ ដើម្បីជួយសង្គ្រោះភពផែនដី។ ព្រះនាងម្ចាស់នៃឋានសួគ៌បានផ្ដល់ស្រាទិព្វមួយដបដែលអាចធ្វើឲ្យហួវ អ៊ីមានជីវិតអមតៈ និងប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហូវ អ៊ីចង់បានជីវិតអមតៈ តែក៏ចង់នៅរួមរស់ជាមួយនឹងប្រពន្ធរបស់ខ្លួនដែលមានឈ្មោះថា ឆាង អឺដែរ។ ដូច្នេះគេ ក៏ឲ្យប្រពន្ធរបស់រក្សាស្រានោះទុកឲ្យ។
កេរ្តិ៍ឈ្មោះរបស់ ហូវ អ៊ី កាន់តែល្បីសុះសាយក្រោយបានទម្លាក់ព្រះអាទិត្យទាំង ៩ ហើយបុរសជាច្រើនចង់ឲ្យគាត់ធ្វើជាគ្រូ។ ហូវ អ៊ីបានទទួលយកភាគច្រើននៃបុរសទាំងនោះធ្វើជាសិស្ស។ តែមិនមែនគ្រប់សិស្សរបស់គាត់សុទ្ធតែមានបំណងល្អដែរ។ ហ្វឹង ម៉េងដែលជាសិស្សម្នាក់ដែរមានបំណងលួចយកស្រាវទេព។ ថ្ងៃមួយ ពេលដែល ហូវ អ៊ី ចេញបរបាញ់ជាមួយសិស្សផ្សេងទៀត ហ្វឹង ម៉េងធ្វើពុតជាឈឺ និងសម្រាកនៅផ្ទះ។ ពេលប្រាកដថា ហូវ អ៊ីចេញផុតហើយ គេបានបង្ខំឆាង អឺឲ្យប្រគល់ថ្នាំទិព្វដល់ខ្លួន។ ឆាង អឺដឹងថា នាងមិនអាចយកឈ្នះហ្វឹង ម៉េងបានក៏សម្រេចផឹកថ្នាំទិព្វនោះភ្លាមៗ។ ថ្នាំទិព្វធ្វើឲ្យនាងមានជីវិតអមតៈ និងហោះកាន់តែខ្ពស់ទៅៗដល់ឋានព្រះចន្ទទើបឈប់ និងក្លាយជាទេពធីតារក្សាឋានព្រះចន្ទ។
ចាប់តាំងពីពេលនោះមក ឲ្យតែដល់រដូវបុណ្យសែនព្រះខែ មនុស្សម្នាតែងបួងសួងសុំសេចក្ដីសុខ និងសំណាងល្អពីឆាង អឺដោយសែនព្រេនជាសំណែនម្ហូបអាហារ និងផ្លែឈើខុសៗគ្នា៕
ប្រែសម្រួល៖ ប្រាក់ ចាន់សីហា ប្រភព៖ chinahighlights