សប្ដាហ៍​ចុងក្រោយ Big Photography Challenge រូបថតកាន់​តែ​ប្រជែង​សម្រស់​គ្នា

  • 2015-09-29 21:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Big Photography Challenge 2015 បាន​ឈាន​មក​ដល់​សប្ដាហ៍​ចុងក្រោយ​​​សម្រាប់​ការ​ប្រកួតប្រជែង​រូបថត​កាល​ពី​សប្ដាហ៍​មុន​នេះ។ រូបថត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ត្រូវ​បាន​បេក្ខជន​ផ្ញើ​មក​ចូលរួម​ប្រកួតប្រជែង ដែល​រូបថត​នីមួយៗ​បាន​​បង្ហាញ​​ភាព​ស្រស់​ស្អាតនិង​ការ​ច្នៃប្រឌិត​ខ្ពស់​​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ពិបាក​ក្នុង​ការ​ផ្តល់​ពិន្ទុ​។

 

យ៉ាង​ណា​ឆ្លង​កាត់​ការ​ពិនិត្យ​ពី​ក្រុម​អ្នក​ជំនាញ​ក៏​ដូចជា​គណៈកម្មការ​រៀបចំ ក៏​សម្រេច​ជ្រើសរើស​បាន​រូបថត​ដែល​ជាប់​ជា​រូបថត​ស្អាត​បំផុត​ប្រចាំ​សប្តាហ៍​​នៅ​សប្ដាហ៍​ចុងក្រោយ​នេះ។

 

 

 

 

 

 

រូបថត​ស្អាត​បំផុត​ទាំង ៥ ប្រចាំ​សប្ដាហ៍​ចុងក្រោយ​នេះ រូបថត​នីមួយៗ​នឹង​ទទួល​បាន​ការ​ថែម​ ២០ ពិន្ទុ។

 

ក្រោម​ប្រធាន​បទ​​ចំនួន ៣ មាន​ប្រធាន​បទ​ទី​មួយ “រង្វង់”, ប្រធាន​បទ​ទី​ពីរ​ “សម្រស់​កម្ពុជា” និង​ប្រធានបទ​ទី ៣ “ស្ត្រី​កម្ពុជា” បេក្ខជន​រាប់​រយ​នាក់​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ។ បេក្ខជន​មួយ​ចំនួន​បាន​ប្រឹងប្រែង​ថត​ប្រធាន​បទ​ជា​ច្រើន ធ្វើ​យ៉ាង​ណា​ឲ្យ​រូបថត​របស់​ខ្លួន​អាច​ជាប់​ក្នុង​ការ​ជ្រើសរើស​ជា​រូបថត​ស្អាត​បំផុត​ប្រចាំ​សប្ដាហ៍​ ដើម្បី​ទទួល​បាន​ការ​ថែម​ពិន្ទុ​ និង​សន្សំ​ពិន្ទុ​ឲ្យ​បាន​ខ្ពស់​បំផុត​ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួតប្រជែង​រយៈ​ពេល ៤ សប្តាហ៍ លទ្ធផល​អ្នក​ដែល​ក្លាយ​ជា​ជយលាភី​បាន​ពី​ការ​សន្សំ​ពិន្ទុ​បាន​ខ្ពស់​ជាង​គេ​នឹង​ប្រកាស​នៅ​ថ្ងៃ​ស្អែក​នេះ។

 

នេះ​ជា​រង្វាន់​សម្រាប់​បេក្ខជន​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​និង​ជា​ជយលាភី​ប្រចាំ​កម្មវិធី៖

 

-ម៉ាស៊ីន​ថត EOS 760 D -Canon EF ឡេន 50mm f/1.8II -កាបូប​ស្ពាយ Canon EOS – អាល់ប៊ុម​រូបថត​ស្នាដៃ​អ្នក​ថត​រូប​ល្បី TeohPengKee – ទឹកប្រាក់​ ៣០០ ដុល្លារ​ពី​ក្រុមហ៊ុន Sabayសម្រាប់​អ្នក​ឈរ​លើ​លំដាប់​កំពូល​ក្នុង​តារាង​ពិន្ទុ – ឱកាស​ក្នុង​ការ​ថត​រូប​ក្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Sabay – ឱកាស​ហាត់​ការងារ​នៅ​ក្រុមហ៊ុន Sabay

 

Big Photography Challenge ជា​ការ​ប្រកួត​ថត​រូប​តាម​អនឡាញ ដែល​រៀបចំ​ឡើង​ក្រៅ​ពី​​ឲ្យ​បេក្ខជន​​មាន​ឱកាស​បង្ហាញ​សមត្ថភាព​​លើ​ជំនាញ​ថត​រូប​​​ជាមួយ​​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន កម្មវិធី​​នេះ​ក៏​ជួយ​បង្រៀន​អ្នក​ចូលរួម​មាន​យល់​ដឹង​បន្ថែម​ពី​ការ​ថត​រូប​ ដើម្បី​បង្កើន​សមត្ថភាព​និង​ជំនាញ​ការ​ថត​រូប​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​។ ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត Big Photography Challenge ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​បើក​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​។

 

Big Photography Challenge រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick មាន​ការ​សហការ​ជាមួយ Sabay។ i-Qlick ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​សម្ភារៈ​ប្រើប្រាស់​ម៉ាក Canon ជា​ច្រើន​ទៀត។

 

​អតិថិជន​​នៅ​ពេល​ជាវ​ផលិតផល​ពី i-Qlick កុំ​ភ្លេច​សូម​សួរ​រក​បណ្ណ​ធានា​ផ្លូវការ​រយៈ​ពេល ១៥ ខែ​ ដើម្បី​ធានា​ថា​អ្នក​ពិត​ជា​ទទួល​ផលិត​ផល​ដែល​មានគុណ​ភាព​និង​គួរ​ឲ្យ​ទុកចិត្ត​​ពី​ក្រុមហ៊ុន Canon។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី