រូបភាព​​​ស្អាត​ដាច់​គេទាំង ២០ Big Photography Challenge 2015 រង់ចាំ​ប្រកាស​លទ្ធផល

  • 2015-09-30 21:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួតប្រជែង​រូបថត Big Photography Challenge 2015 បាន​បញ្ចប់​សព្វគ្រប់​ហើយ​បន្ទាប់​ពី​ដំណើរការ​ប្រកួត​ជាង ៤ សប្ដាហ៍ ដោយ​មាន​បេក្ខជន​រាប់​រយ​នាក់​បាន​ផ្ញើ​រូបថត​​ចូលរួម​ប្រកួតប្រជែង។ ខណៈ​ពេល​នេះ​នៅ​រង់ចាំ​តែ​ការ​វិនិច្ឆ័យ​និង​បូក​សរុប​ពិន្ទុ​ដើម្បី​​ប្រកាស​លទ្ធផល​រូបថត​បេក្ខជន​ដែល​មាន​ស្នាដៃ​ឆ្នើម​ថត​រូប​បាន​ស្អាត​បំផុត​ និង​ដែល​សន្សំ​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ដើម្បី​ក្លាយ​ជា​ជយលាភី។

 

ខាងក្រោម​ Sabay សូម​​បង្ហាញ​រូប​ថត​ស្អាត​បំផុត​ទាំង ២០ ដែល​ជាប់​រូបថត​ស្អាត​បំផុត​​ប្រចាំ​សប្តាហ៍​​ដែល​​បេក្ខជន​បាន​ផ្ញើ​មក​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Big Photography Challenge ​ក្រោម​​ប្រធាន​បទ​​ចំនួន ៣ មាន​ប្រធាន​បទ​ទី​មួយ “រង្វង់”, ប្រធាន​បទ​ទី​ពីរ​ “សម្រស់​កម្ពុជា” និង​ប្រធានបទ​ទី ៣ “ស្ត្រី​កម្ពុជា”។

 

រូបថត​ជាប់​​ការ​ជ្រើសរើស​រូប​ថត​ស្អាត​បំផុត​សប្តាហ៍​ទី​មួយ

 

 

 

 

 

 

រូបថត​ជាប់​​ការ​ជ្រើសរើស​រូប​ថត​ស្អាត​បំផុត​សប្តាហ៍​ទី​​ពីរ

 

 

 

 

 

 

រូបថត​ជាប់​​ការ​ជ្រើសរើស​រូប​ថត​ស្អាត​បំផុត​សប្តាហ៍​ទី​​បី

 

 

 

 

 

 

រូបថត​ជាប់​​ការ​ជ្រើសរើស​រូប​ថត​ស្អាត​បំផុត​សប្តាហ៍​ទី​បួន

 

 

 

 

 

 

Big Photography Challengeរៀបចំ​ឡើង​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​បើក​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ ដែល​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ១០០០ នាក់។

 

រង្វាន់​សម្រាប់​បេក្ខជន​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជាប់​ជា​ជយលាភី​ប្រកួតប្រជែង​រូបថត Big Photography Challenge 2015៖ – Canon EF ឡេន 50mm f/1.8II – កាបូប​ស្ពាយ Canon EOS – អាល់ប៊ុម​រូបថត​ស្នាដៃ​អ្នក​ថត​រូប​ល្បី TeohPengKee – ទឹកប្រាក់​ ៣០០ ដុល្លារ​ពី​ក្រុមហ៊ុន Sabayសម្រាប់​អ្នក​ឈរ​លើ​លំដាប់​កំពូល​ក្នុង​តារាង​ពិន្ទុ – ឱកាស​ក្នុង​ការ​ថត​រូប​ក្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Sabay – ឱកាស​ហាត់​ការងារ​នៅ​ក្រុមហ៊ុន Sabay

 

Big Photography Challenge 2015 រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick និង​ដែល​មាន​ការ​សហការ​ជាមួយ Sabay។ i-Qlick ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​សម្ភារៈ​ប្រើប្រាស់​ម៉ាក Canon ជា​ច្រើន​ទៀត។

 

​អតិថិជន​​នៅ​ពេល​ជាវ​ផលិតផល​ពី i-Qlick កុំ​ភ្លេច​សូម​សួរ​រក​បណ្ណ​ធានា​ផ្លូវការ​រយៈ​ពេល ១៥ ខែ​ ដើម្បី​ធានា​ថា​អ្នក​ពិត​ជា​ទទួល​ផលិត​ផល​ដែល​មានគុណ​ភាព​និង​គួរ​ឲ្យ​ទុកចិត្ត​​ពី​ក្រុមហ៊ុន Canon។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី