លក្ខខណ្ឌ​ប្រកួត​​​កម្មវិធី Canon PhotoMarathon 2015

  • 2015-10-02 16:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ថត​រូប Canon PhotoMarathon 2015 ដែល​នឹង​​បើក​​ជា​ផ្លូវការ​នៅ​ថ្ងៃ ០៤ តុលា​ខាង​មុខនៅ​ទីក្រុង​កោះពេជ្រ​​​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​គឺ​ប្រភេទ​សិស្ស​សាលា (Student Category) ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ និង​មហាជន​ទូទៅ (Public Category)។

 

 

ដើម្បី​ជា​ការយល់​ដឹង​​បន្ថែម​និង​បង្ក​ភាព​ងាយស្រួល​សម្រាប់​ប្រិយមិត្ត​​ដែល​នឹង​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ ខាង​ក្រោម​ជា​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​គណៈកម្មការ​បាន​កំណត់​ដើម្បី​បេក្ខជន​​អនុវត្ត​​ក្នុង​ការ​​ចូលរួម​ការ​ប្រកួត Canon PhotoMarathon 2015។

 

  • បេក្ខជន​ទាំងអស់​ត្រូវ​ពាក់​អាវយឺត និង​លេខ​សំគាល់ (អាវយឺត​និង​លេខ​សំគាល់​នឹង​​ផ្តល់​ជូន​នៅ​ពេល​ចាប់ផ្ដើម​កម្មវិធី​ប្រកួត)
  • បេក្ខជន​ទាំងអស់​អាច​ប្រើ​ម៉ាស៊ីន​ថត​ម៉ាក​អ្វី​ក៏​បាន ក្នុង​​ពេល​ចូលរួម​កម្មវិធី​ប្រកួត
  • រូបថត​ដែល​ដាក់​ចូល​ក្នុង​ការ​ប្រកួត​ទាំងអស់ ត្រូវ​មាន​ទម្រង់ JPEG និង​មាន​ទំហំ​មិន​លើស​ពី 5 មេហ្គាបៃយ៍​ទេ
  • ទម្រង់​រូបថត​ត្រូវ​រក្សា​ទុក​ក្នុង​កាត​ម៉េម៉ូរី​ប្រភេទ CF / SD / MMC / XD / MS ។ ចំពោះ​ការ​ប្រើ​កាត​ម៉េម៉ូរី​រក្សា​រូប​ផ្សេង​ពី​នេះ បេក្ខជន​តម្រូវ​ឲ្យ​មាន​ឧបករណ៍​ទាញ​យក​រូបផ្ទាល់​ខ្លួន (adaptors / drives) ក្នុង​ពេលប្រកួត។ គណៈកម្មការ​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អាក់ខាន​ក្នុង​ការ​ទាញយក  ដោនឡូត ឬ​ការបាត់បង់រូបទាំង​នោះទេ។
  • ត្រូវ​ដាក់​ជូន​រូបថត​ចូល​ក្នុង​ការ​ប្រកួត​ស្រប​តាម​ប្រធានបទ​នីមួយៗ ឱ្យ​បាន​ទាន់​ពេលកំណត់។ គណៈកម្មការ​រក្សាសិទ្ធិ​មិន​ទទួល​យក​រូបថត​ដែល​ដាក់​ជូន​យឺតយ៉ាវ​ពេលវេលា​កំណត់។
  • គ្រប់​រូបភាព​ដាក់​ចូលរួម​ក្នុង​ការ​ប្រកួត​ទាំងអស់ ត្រូវ​ប្រមូល​យកនៅ​ថ្ងៃ​ទី ៤ ខែ​ ​តុលា ឆ្នាំ ២០១៥។
  • មិន​ត្រូវ​ធ្វើការ​កែប្រែ លើ​រូបភាព​ដែល​ដាក់​ក្នុង​ការ​ប្រកួត ដោយ​កម្មវិធី​ណាមួយ​នោះ​ទេ។
  • បេក្ខជន​ត្រូវ​ដាក់​រូបភាព​ចូលរួម​ប្រកួត​ដោយផ្ទាល់។ ហាម​ដាក់​រូបភាព​ជំនួស​បេក្ខជន​ដទៃ។
  • គណៈកម្មការ​មិន​ទទួលខុសត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​ថតរូប​ដូចជា ម៉ាស៊ីន​ថត ថ្ម កែវ Lens រឺ កាត​ម៉េម៉ូរី​បន្ថែម​នោះ​ទេ។ បេក្ខជន​ត្រូវ​មាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​ថតរូប​នេះ។

 

ចំណាំ​ក្នុង​ពិធី​ប្រគល់​រង្វាន់ ម្ចាស់​ជយលាភី​ត្រូវតែ​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ផ្ទាល់។ អ្នក​តំណាង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​រង្វាន់​ជំនួស​ម្ចាស់​ជយលាភី​នោះ​ទេ។ រង្វាន់​ទាំងអស់​នឹង​ត្រូវ​ទុក​ជា​មោឃៈ​ប្រសិន​បើ​ម្ចាស់​ជយលាភី​អវត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់។ យ៉ាងណា​​ម្ចាស់​ជយលាភី​នឹង​នៅតែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​ឈ្នះ​ការ​ប្រកួតប្រជែង​នេះ។ ពិធី​ផ្ដល់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​រវាង​ម៉ោង 6 ល្ងាច​ដល់​ម៉ោង 9 យប់​នៅ​ថ្ងៃ​ដដែល​នៃ​កម្មវិធី​ប្រកួត។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា