កម្ពុជាធ្លាក់៦លេខ នៅ FIFA Ranking ខណៈក្រុមដទៃទៀតក៏មិនល្អដែរ លើកលែងវៀតណាម
- 2015-10-01 23:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាធ្លាក់៦លេខ នៅ FIFA Ranking ខណៈក្រុមដទៃទៀតក៏មិនល្អដែរ លើកលែងវៀតណាម
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ FIFA World Ranking ៦លេខនៅខែតុលានេះ(១៨៦) ចំណែកឯក្រុមជម្រើសជាតិដទៃទៀតដែលនៅតំបន់អាស៊ីអាគ្នេយ៍ដែរនោះ ក៏ទទួលបានលទ្ធផលមិនល្អនោះដែរ លើកលែងតែវៀតណាមមួយទេដែលបានឡើងចំណាត់ថ្នាក់៣លេខ។
ក្រុមជម្រើសជាតិកម្ពុជា
ចំណាត់ថ្នាក់លេខ១៨៦នេះដែរ មានន័យថាក្រុមជម្រើសជាតិកម្ពុជានៅតែស្ថិតនៅក្នុងលំដាប់ទី១០ ដដែល បើគិតក្នុងចំណោមប្រទេសទាំង១១នៅក្នុងចំណោមប្រទេសសមាជិកសហព័ន្ធ កីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយនៅលើក្រុមប្រ៊ុយណេមួយប៉ុណ្ណោះ (១៨៧ ធ្លាក់៥លេខ) ។ ចំពោះក្រុមដទៃទៀតរបស់ AFF គឺហ្វីលីពីនធ្លាក់ ៩លេខ (១៣៤) , ថៃធ្លាក់៨លេខ (១៤៥) , វៀតណាមឡើង៣លេខ (១៤៩) , សិង្ហបុរីថេរ (១៥៧) , មីយ៉ាន់ម៉ាធ្លាក់មួយលេខ (១៦៣) , ទីម័រធ្លាក់៧លេខ (១៧០) , ម៉ាឡេស៊ីធ្លាក់២លេខ (១៧១) , ឥណ្ឌូណេស៊ីធ្លាក់៦លេខ (១៧១) និង ឡាវធ្លាក់៥លេខ (១៧៩) ។
ខាងក្រោមនេះជាការប្រែប្រួលរបស់ក្រុមកំពូលទាំង១០នៅលើលោកនេះ៖
អត្ថបទ៖ មុន្នី រម្យ