ប្រវត្តិរូបចៅក្រម Canon PhotoMarathon 2015
- 2015-10-02 19:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិរូបចៅក្រម Canon PhotoMarathon 2015
ចន្លោះមិនឃើញ
ដើម្បីធ្វើព្រឹត្តិការណ៍នៃការប្រកួតថតរូប Canon PhotoMarathon 2015 ប្រព្រឹត្តិទៅដោយរលូន មានភាពសុក្រឹតនិងអាចទទួលយកបានពីអ្នកចូលរួម គណៈកម្មការរៀបចំការប្រកួតបានបង្កើតក្រុមគណៈវិនិច្ឆ័យដែលមានបញ្ចូលសមាធាតុសុទ្ធតែជាអ្នកជំនាញដែលមានបទពិសោធន៍លើវិស័យថតរូបជាច្រើនឆ្នាំនិងដែលមានការទទួលស្គាល់ពីមហាជន ដើម្បីចូលរួមកាត់សេចក្តីសម្រាប់ការរប្រកួតកម្មវិធីថតរូប Canon PhotoMarathon 2015 ។
សមាសធាតុគណៈកម្មការវិនិច្ឆ័យទាំង ៦ រូប ដែលចូលរួមផ្តល់ពិន្ទុនិងកាត់សេចក្តីសម្រាប់ការប្រកួត Canon PhotoMarathon 2015 មាន៖
Phan Phearith (Miller) ជាអ្នកថតរូបដែលមានកិត្តិនាមក្នុងស្រុក។ លោកបានបញ្ចប់ការសិក្សាផ្នែកថតរូបនៅ French Institute ក្នុងឆ្នាំ 2012 និងធ្លាប់បានចូលរួមក្នុងសិក្ខាសាលាលំដាប់ អន្តរជាតិពីរផ្សេងគ្នាគឺក្នុងខេត្តសៀមរាបនិងក្រុងបាងកក។ Miller ជាអ្នកទទួលជយលាភីក្នុងកម្មវិធី Photo Marathon 2011 និង Canon Photo Shootout 2012 និងក៏ជាទូតសុឆន្ទៈរបស់ Canon ក្នុងប្រទេសកម្ពុជាដំបូងបង្អស់។
លោក Miller
Md. Monirul Islam (Moni) ធ្វើការថតរូបតាំងពីអាយុ១២ឆ្នាំ។ លោក ជឿជាក់ថាការថតរូបនឹងធ្វើឲ្យជីវិតរបស់លោកប្រសើរឡើង។ Moni ធ្វើជាអ្នកថតរូបឯករាជ្យសម្រាប់កម្មវិធីរៀបអាពាហ៍ពិពាហ៍និងកីឡា ក៏ដូចជាផ្នែកស្ថាបត្យកម្មនិងម៉ាឃីធីង។ បច្ចុប្បន្នលោកគ្រប់គ្រងលើមហាវិទ្យាល័យផ្នែកព័ត៌មាននិងបច្ចេកវិទ្យា និងមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មនៅ Limkokwing University of Creative Technology។ លោកក៏ធ្វើការចែករំលែកចំណេះដឹងតាមរយៈការបង្រៀនថ្នាក់ថតរូបជាប្រចាំនៅសាលានិងការរៀបចំកម្មវិធីតូចៗក្នុងការថតរូប។
លោក Moni
Scott Howes បានធ្វើការឲ្យនាយកដ្ឋានផ្នែកថតរូបរបស់ Post តាំងពីឆ្នាំ 2013 ដោយមានជំនាញជាច្រើនក្នុងផ្នែក events និង features។ មុននឹងធ្វើការនៅ Post គាត់ធ្លាប់ធ្វើការជាអ្នកថតរូប ឯករាជ្យក្នុងផ្នែករូបថតសារព័ត៌មាននិងផ្នែកផ្សាយពាណិជ្ជកម្មក្នុងប្រទេសអូស្ត្រាលីនិងតំបន់អាស៊ី។
Scott បានបង្កើតនូវស្នាដៃជាច្រើនក្នុងផ្នែករូបថត ដោយផ្ដោតទៅលើប្រធានបទផ្សេងៗមានតាំងពីកម្លាំងពលកម្មនៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដេស រហូតដល់បណ្តុំនយោបាយសង្គមក្នុងប្រទេសអូស្ត្រាលី។ Scott បានទទួលការបណ្ដុះបណ្ដាលផ្នែកថតរូបនៅសាលា Queensland College of Art ក្នុងប្រទេសអូស្រ្តាលី និងធ្លាប់បានទទួលពានរង្វាន់លេខមួយក្នុងកម្មវិធី Queensland Lord Mayors Photographic Awards។ ការងាររបស់ Scott ធ្លាប់បានបង្ហាញក្នុងសារព័ត៌មាន The Guardian, The Diplomat, Frankfurter Allgemeine Zeitung, South China Morning Post, The Myanmar Times, Sydney Morning Herald, The Courier Mail, ABC News និងសារព័ត៌មានជាច្រើនទៀត។
លោក តាំង ឈិនសុធី គឺចាត់ទុកថាជាអ្នកថតរូបកម្ពុជាមួយរូបដែលជោគជ័យបំផុតក្នុងជំនាន់របស់លោក។ បច្ចុប្បន្នលោកធ្វើជាអ្នកថតរូបសារព័ត៌មាននៅ the Agence France-Presse (AFP) ដែលជាបណ្ដាញព័ត៌មានលំដាប់អន្តរជាតិ។
តាំង ឈិនសុធី
កាលពីក្មេង លោកចង់ក្លាយជាអ្នកថតរូបសារព័ត៌មានដើម្បីស្វែងរកនូវព័ត៌មានគ្រប់ទីកន្លែង។ លោកបានទៅសិក្សាការថតរូបនៅឯសាកលវិទ្យាល័យវិចិត្រសិល្បៈក្នុងឆ្នាំ1996។ ក្នុងឆ្នាំ 1997 លោកបានធ្វើការឲ្យ Cambodia Times ជាកាសែតក្នុងស្រុកមួយបានមួយឆ្នាំក៏ធ្វើជាអ្នកថតរូបសារព័ត៌មានជាលក្ខណៈឯករាជ្យ និងជាគ្រូបណ្ដុះបណ្ដាលផ្នែកថតរូបនៅឯមជ្ឈមណ្ឌលវប្បធម៌បារាំង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកក៏ធ្លាប់ធ្វើការជាអ្នកបណ្ដុះបណ្ដាលការថតរូបទៅបុគ្គលិកនៅ WWF បុគ្គលិករបស់ Comfrel និងអង្គការជាច្រើនទៀត។ ក្នុងឆ្នាំ2000 លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកថតរូបសារព័ត៌មាននៅឯប្រទេសថៃ។ ក្នុងឆ្នាំ2011 លោកបានឈ្នះរង្វាន់លេខមួយក្នុងការប្រកួតថតរូបរបស់ UNFPA & CCIM និងបានឈ្នះរង្វាន់ Excellent ចំនួនពីរលើកពីមជ្ឈមណ្ឌលវប្បធម៌អាស៊ីប៉ាស៊ីភិចរបស់ UNESCO និងជប៉ុនក្នុងឆ្នាំ 2001និង2002។
លោក សុធី បានចូលរួមជាគណៈកម្មការក្នុងការប្រកួតថតរូបរបស់ Canon shootout និង Canon Marathonក្នុងឆ្នាំ2012, 2014។ ស្នាដៃថតរូបរបស់លោកជាច្រើនធ្លាប់ចូលរួមតាំងបង្ហាញក្នុងកម្មវិធីនានាពីឆ្នាំ 1998 ដល់ឆ្នាំ 2005។
លោក Jerry Thai
លោក Jerry Thai (Thai Vantha) ជាអ្នកបង្កើតក្រុមថតរួបមួយដែលមានឈ្មោះថា homePhotography ដែលជាក្រុមថតរូបនាំមុខក្នុងឧស្សាហកម្មថតរូបក្នុងប្រទេសកម្ពុជា។ លោកជាសាស្ត្រាចារ្យនៅ Imaging Academyរបស់ canon ដែលបង្រៀនលើជំនាញថតរូប PRE-Weddingនិង Photo Processing។ លោកជាជាងថតរូបនាំមុខរបស់ទស្សនាវដ្ដី Cambodia Tourism និងទស្សនាវដ្ដី LlsWeddlng។ លោកមានបទពិសោធន៍ក្នុងការថតរូបចំនួន5ឆ្នាំ និងធ្លាប់បានបំពេញបេសកកម្មផ្សេងៗជាច្រើននៅក្នុងស្រុក ក៏ដូចជាក្រៅស្រុកមានដូចជាប្រទេសថៃនិងប្រទេសសិង្ហបុរីជាដើម។ ការងាររបស់លោកត្រូវបានយកទៅធ្វើការតាំងបង្ហាញជាសាធារណៈមានទាំងក្នុងស្រុកនិងក្រៅស្រុក។ ក្រៅពីការថតរូបក្នុងជំនាញរបស់លោក លោកក៏មានចំណូលចិត្តក្នុងការថតរូបជំនាញផ្សេង ទៀតដូចជា Landscapeនិងmacroផងដែរ។ ដោយសារតែការពេញចិត្តស្រលាញ់ក្នុងការថត រួបជាខ្លាំង លោកតែងតែរក្សាបំណងក្នុងការបន្តការថតរូបរបស់លោកជាមួយទស្សនៈ “ការកើតមានគឺគ្មានដែនកំណត់នោះទេ ដូចនេះការរុករកគឺតែមានបន្ត”។
Jessica Lim
Jessica Lim ជាអ្នកសម្របសម្រួលក្នុងតំបន់អាស៊ីលើកម្មវិធីប្រចាំឆ្នាំរបស់ Angkor Photo Festival & Workshops។ Jessicaជាអ្នកធ្វើឲ្យកម្មវិធីថតរូបលំដាប់អន្តរជាតិដែលមានដំណើរការយូរមកហើយក្នុងអាស៊ីអាគ្នេយ៍មានជីវិតឡើង។ ពីអាជីពជាអ្នកបោះពុម្ពនិងថតរូបសារព័ត៌មាន (print and photo journalist) គាត់បានប្តូរជាអ្នកកែប្រែរូបថត (photo editor)នៅ Drik Photo Agency ជាកន្លែងដែលគាត់បានជួយជំរុញឲ្យមានឱកាសស្មើគ្នាសម្រាប់អ្នកថតរូបក្នុងពិភពលោក។ ចំណង់ចំណូលចិត្តរបស់គាត់បច្ចុប្បន្នគឺការរុករកនូវវិធីសាស្ត្រថ្មីៗក្នុងការពន្យល់ពី អត្ថន័យរបស់រូបភាពនៅក្នុងសម័យកាលបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា