បូរ៉ា ស្មី​រក​បាន ១៧០ ពិន្ទុ​ក្លាយ​ជា​ម្ចាស់​ជយលាភី​ Big Photography Challenge 2015

  • 2015-10-03 01:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​បី​ចំណាយ​ពេល​និង​ការ​ប្រឹងប្រែង​ជាង​មួយ​ខែ បូរ៉ា ស្មី បាន​ក្លាយ​ជា​​ម្ចាស់​ជយលាភី​ការ​ប្រកួត​ថត​រូប Big Photography Challenge 2015 ដោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​លើ​សបេក្ខជន​ផ្សេង​ទៀតដែល​បាន​ចូលរួម​ប្រកួតប្រជែង។

 

បូរ៉ា ស្មី ជយលាភី Big Photography Challenge 2015

 

បូរ៉ា ស្មី រក​បាន ១៧០ ពិន្ទុ​លើស​ពិន្ទុ​របស់​បេក្ខជន​ដទៃ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជយលាភី​ជាមួយ​ការ​ទទួល​រង្វាន់​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៥០០ ដុល្លារ។

 

 

Big Photography Challenge រៀបចំ​ឡើង​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​បើក​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ ដែល​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ១ ០០០ នាក់។

 

រង្វាន់​សម្រាប់​បេក្ខជន​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជាប់​ជា​ជយលាភី​ប្រកួតប្រជែង​រូបថត Big Photography Challenge 2015 មាន​៖ – Canon EF ឡេន 50mm f/1.8II – កាបូប​ស្ពាយ Canon EOS – អាល់ប៊ុម​រូបថត​ស្នាដៃ​អ្នក​ថត​រូប​ល្បី TeohPengKee – ទឹកប្រាក់​ ៣០០ ដុល្លារ​ពី​ក្រុមហ៊ុន Sabayសម្រាប់​អ្នក​ឈរ​លើ​លំដាប់​កំពូល​ក្នុង​តារាង​ពិន្ទុ – ឱកាស​ក្នុង​ការ​ថត​រូប​ក្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Sabay – ឱកាស​ហាត់​ការងារ​នៅ​ក្រុមហ៊ុន Sabay

 

 

Big Photography Challenge 2015 រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick និង​ដែល​មាន​ការ​សហការ​ជាមួយ Sabay។ i-Qlick ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រួម​មាន​ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​សម្ភារៈ​ប្រើប្រាស់​ម៉ាក Canon ជា​ច្រើន​ទៀត។

 

​អតិថិជន​​នៅ​ពេល​ជាវ​ផលិតផល​ពី i-Qlick កុំ​ភ្លេច​សូម​សួរ​រក​បណ្ណ​ធានា​ផ្លូវការ​រយៈ​ពេល ១៥ ខែ​ ដើម្បី​ធានា​ថា​អ្នក​ពិត​ជា​ទទួល​ផលិត​ផល​ដែល​មានគុណ​ភាព​និង​គួរ​ឲ្យ​ទុកចិត្ត​​ពី​ក្រុមហ៊ុន Canon។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី