​បេក្ខជន​ Canon PhotoMarathon 2015 ឆ្នាំ​នេះ​សមត្ថភាព​​ខ្លាំងៗ​ ​ចៅក្រម​ភ្ញាក់ផ្អើល​គ្រប់​គ្នា

  • 2015-10-05 19:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​បណ្ដា​ឆ្នាំ​មុនៗ​ ការ​ប្រកួត​ថត​រូប​ Canon PhotoMarathon 2015 កាន់​តែ​អស្ចារ្យ​និង​ពិសេស​ជាង​ឆ្នាំ​កន្លង​ទៅ​ដោយ​មាន​​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ​និង​រង្វាន់​ក៏​កាន់​តែ​ច្រើន​សន្ធឹកសន្ធាប់។ អ្វី​គួរ​កត់​សម្គាល់​​អ្នក​ចូលរួម​ដែល​​​ជា​យុវជន​ក្មេងៗ​​ស្រលាញ់​​ការ​​ថត​រូប​​បាន​បង្ហាញ​សមត្ថភាព​និង​អភិវឌ្ឍ​​ជំនាញ​​ថត​រូប​​​យ៉ាង​​ប្រសើរ​សម្រាប់​ការ​ចូលរួម​ប្រកួត​​ប្រជែង​នៅ​ឆ្នាំ​នេះ​​​ ​​ដែល​​ធ្វើ​ឲ្យ​គណៈកម្មការ​​គ្រប់​គ្នា​​​​មាន​ការ​ភ្ញាក់ផ្អើល​និង​ចាប់​អារម្មណ៍​ជា​ខ្លាំង។

 

 

Canon PhotoMarathon 2015 មាន​ប្រធានបទ​ចំនួន ៣ ដែល​​តម្រូវ​ឲ្យ​បេក្ខជន​​ចូលរួមប្រកួត​ប្រជែង​មាន​​ប្រធានប​ទ​​ទី​មួួយ "ជីវិត​និង​ស្រមោល" ប្រធានបទី​ពីរ "សាមគ្គីភាព" និង​ប្រធានបទ​ទី​បី "មុខមាត់ថ្មី​របស់​រាជធានី​ភ្នំពេញ"។ ការ​ប្រកួត​នេះ​មាន​ការ​បែង​ចែក​ជា​ពី​រ​គឺ​ប្រភេទ​សិស្ស​សាលា (Student Category) ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ និង​មហាជន​ទូទៅ (Public Category) ដោយ​ប្រកួត​នេះ​យក​អ្នក​ឈ្នះ​ចំនួន ១៨ ​នាក់​សម្រាប់​ជា​ជយលាភី​ប្រចាំកម្មវិធី។

 

សម្រាប់​រង្វាន់​និង​រូបថត​ដែល​ជាប់ជយលាភី Canon PhotoMarathon 2015 Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​រសៀល​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា