Microsoft ចេញ​ Laptop ​ដំបូង​ លឿន​ជាង​ Macbook Pro ពីរ​ដង

  • 2015-10-07 21:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Microsoft ​បាន​សម្ពោធ​កុំព្យូទ័រ​ Laptop​ ដំបូង​ពុំ​ធ្លាប់​មាន​ Surface Book ​នៅ​ថ្ងៃ​ម្សិល​មិញ​ និង​អះអាង​ថា​ មាន​ល្បឿន​លឿន​ជាង​ Macbook Pro ​របស់​ក្រុមហ៊ុន​ Apple ​ដល់​ទៅ​ពីរ​ដង​ឯណោះ។

 

 

 

ខាង​ក្រុមហ៊ុន​ Microsoft ​ថ្លែង​ថា៖ "កុំព្យូទ័រ​ទំហំ​១៣,៥​អ៊ីញ​ ដែល​មាន​ល្បឿន​លឿន​​នេះ​ ​ពុំ​​​ធ្លាប់​​មាន​ផលិត​នៅ​លើ​ផែន​ដី​នេះ​ទេ​ពី​មុន​​មក​ទេ"។

 

ជាមួយ​អេក្រង់​​​ទំហំ​ ១៣,៥​អ៊ីញ ​Surface Book មាន​​ Resolution​ ៣០០០x ២០០០​ ​ដង់ស៊ីតេ​២៦៧​ppi។ វា​មាន​ទម្ងន់​១៥១៦​ក្រាម​ បំពាក់​ដោយ​ Processor ​Core i5 ឬ​ i7 និង​​មាន​ទំហំ​មេមូរី​ (SSD)​ បួន​ជម្រើស​ ១២៨GB, ២៥៦GB, ៥១២GB ឬ​ ១TB​ និង​​​​ Ram ទំហំ ៨​GB​ ឬ​១៦​GB។

 

 

​Surface Book នេះ​អាច​ធ្វើ​ជា​ Tablet ​ក៏​បាន​ ដោយ​គ្រាន់​តែ​ទាញ​​ Keyboard​ របស់​វា​ចេញ។ ​កុំព្យូទ័រ​នេះ​នឹង​ត្រូវ​​ដាក់​លក់​នៅ​អាមេរិក​នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា​​ខាង​មុខ​នេះ៕

 

យ៉ាង​ម៉េច​ដែរ ប្រិយមិត្ត​ជឿថា​​វា​ដើេរ​លឿន​ជាង​ Macbook Pro របស់​ក្រុមហ៊ុន​ Apple ​អត់?

 

-អាន​បន្ត៖  iPhone 6s/6s Plus ទក់​សាច់​ពេល​ធ្វើ​តេស្ដ​ដោយ​ម្ចាស់​ជើង​ឯក MMA

 

 

ប្រភព៖ Metrogizmodo