FIFA អនុញ្ញាត​ឲ្យ​ FFC សាង​សង់​ទីលាន​សិប្បនិម្មិត​១​​នៅ​មណ្ឌល​បាល់ទាត់​ជាតិបាទី

  • 2015-10-08 21:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​​កីឡា​បាល់ទាត់​​អន្តរជាតិ​ដែល​​ហៅ​កាត់​ថា FIFA ​បាន​​អនុញ្ញាត​ដល់​​​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​(FFC) ដើម្បី​​សាង​សង​ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិមិត្ត​​​១ ​នៅ​​មជ្ឈមណ្ឌល​​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ​ ​សម្រាប់​​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​។

 

 

​លោក គល់ សុផាណា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា FFC ​បាន​ដាក់​សំណើ​សុំ​ធ្វើ​ការ​សាង​សង់​ទីលាន​ស្មៅ​សិប្បនិមិត្ត​​ចំនួន​​មួយ​​​​នៅ​បាទី ការ​សុំ​​អនុញ្ញាត​ទទួល​បាន​ជោគជ័យ​​ ហើយ​ FIFA ​បាន​ចុះ​ត្រួតពិនិត្យ​​រួចរាល់​ម្ដង​កាល​ពី​ពេល​កន្លង​ទៅ។ ​ចំពោះ​រយៈ​ពេល​​ចាប់​ផ្ដើម​សាង​សង់​មិន​ទាន់​កំណត់​បាន ប៉ុន្តែ​​​ FIFA នឹង​មិន​ចំណាយ​ពេល​យូរ​ក្នុងការ​​បង្កើត​ទីលាន​សិប្បនិមិត្ត​ថ្មី​នេះ​ឡើយ។

 

​លោក​បាន​បន្ថែម​ថា អ្នក​ជំនាញ​ក្នុង​ការ​សាង​សង់​ទីលាន​ស្មៅ​សិប្បនិមិត្ត​​​របស់​ FIFA នឹង​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ម្ដង​ទៀត​ដើម្បី​កំណត់​ថា​នឹង​ធ្វើ​នៅ​កន្លែង​ណា​មួយ​ក្នុង​បរិវេណ​សាលា​បាល់ទាត់​ជាតិ​​បាទី។ លើស​ពី​នេះ​ទៅ​ទៀត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​​​​ក៏​មាន​គម្រោង​​ដាក់​បង្គោល​ភ្លើង​នៅ​​ទី​លាន​ណាមួយ​ក្នុង​ចំណោម​ទីលាន​ទាំង​អស់​ក្នុង​​សាលា​បាល់ទាត់​ជាតិ​នោះ។

 

​ក្នុង​បរិវេណ​​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ​​បច្ចុប្បន្ន​មាន​ទីលាន​ស្មៅ​ធម្មជាតិ​ចំនួន៤មាន​ផ្ទៃដី​ប្រមាណ​ ១៧​ហិចតា​៕

 

ទីលាន​បាល់ទាត់​​ជាតិ​បាទី​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

អត្ថបទថ្មី