គ្រា​មួយ តា ហ៊្វុយសូ ដាក់​​ប្លង់​​ផ្ទះ​នៅ​​ធនាគារ យក​លុយ​​បង់​ទឹក​​ភ្លើង

  • 2015-10-08 20:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង ហ៊្វុយសូ ដែល​បច្ចុប្បន្ន​​ជា​ប្រធាន​​​អង្គការ NACA  បាន​រំលឹក​រឿង យក​ប្លង់​ផ្ទះ​​ទៅ​ដាក់​ធានា​ដើម្បី​យក​ប្រាក់​ពី​​ធនាគារ មក​ប្រាក់​មក​បង់​ថ្លៃ​ទឹក​​ភ្លើង  គ្រា​ដែល​អង្គការ​របស់​លោក មិន​មាន​អ្នក​ជួយ​ឧបត្ថម្ភ។

 

 

 

 

រឿង យក​ប្លង់​ផ្ទះ​​ទៅ​ដាក់​ធានា​ដើម្បី​យក​ប្រាក់​ពី​​ធនាគារ នេះ​បាន​កើត​ឡើង តាំង​ពី​ជាង​២ឆ្នាំ​មុខ។ តា ហ៊្វុយសូ ប្រាប់​ថា គ្រា​នោះ​អង្គការ​របស់​លោក​អស់​ជំនួយ​តែ​ម្ដង ស្រប​ពេល​ដែល​លោក​បាន​ប្ដូរ​ទីតាំង​មក​នៅ​កន្លែង​ថ្មី សប្បុរសជន​​ដែល​ធ្លាប់​ជួយ​រក​មិន​ឃើញ ហើយ​មិន​មាន​​បណ្ដាញ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ។

 

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា  កាល​ណោះ​លោក​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ត្រឹម​តែ​១០០០ដុល្លារ ដើម្បី​យក​មក​ដោះទាល់​មួយ​គ្រា ជាពិសេស​គឺ បង់​ថ្លៃ​ភ្លើង​តែ​ម្ដង ព្រោះ​ភ្លើង តែ​ហ៊ាន​បង់​​យឺត គឺ​​គេ​ផ្ដាច់​ហើយ។ "រឿង​​គេ​ផ្ដាច់​ភ្លៀង​ហ្នឹង​ គេ​​ផ្ដាច់​ច្រើន​ដង​​មក​ហើយ អីចឹង​មាន​តែ ប្លង់​ផ្ទះ​ហ្នឹង​សិន​ហើយ ដើម្បី​ដោះស្រាយ១​គ្រា​សិន"។

 

អង្គការ NACA របស់​តា ហ៊្វុយសូ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០០ ដោយ​ទទួល​​យក​តែ​កុមារ​កំព្រា ឬកុមារ​ដែល​​ក្រីក្រ​គ្មាន​លទ្ធភាព​​ទៅ​សាលារៀន ក្នុង​ចន្លោះ​ពី អាយុ៦ឆ្នាំ រហូត​ដល់​ទៅ១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ  តារា​សម្ដែង​ខារ៉ាអូខេ ពិធី​ករ បង្រៀន​ភាសា អង់គ្លេស  និង ចំណេះដឹង​ទូទៅជា​ដើម។

បច្ចុប្បន្ន​មាន​​ក្មេងៗ​កំពុង​​ស្នាក់​នៅ​រៀន​សូត្រ​ជិត៣០នាក់។ តា ហ៊្វុយសូ ប្រាប់​ថា ដំបូង​ឡើយ​អង្គការ​របស់​លោក​​មាន​​អង្គការ​អន្តរជាតិ​មួយ​ផ្ដល់​ជំនួយ ប៉ុន្តែ​ក្រោយ​ពី​ផ្ដល់​បាន​ត្រឹម​២ឆ្នាំ​ ក៏ដាច់​​ទៅ​វិញ។ បច្ចុប្បន្ន​មិន​មាន​ជំនួយ​ណា​ក្រៅ​ពី​សប្បុរស​ជន​ក្នុង​ស្រុក​នោះ​ឡើយ ។

 

ចំណូល​ធំ​ដែល​បាន​មក​ប្រចាំខែ គឺ​ការ​​ដើរ​សម្ដែង​សិល្បៈ​នៅ​ក្នុង​កម្មវិធី​ផ្សេង ក្នុង​នោះ​ក្រុម​សិល្បៈ​អង្គការ​របស់​លោក បាន​សម្ដែង​ជា​ប្រចាំ​​នៅ​ផ្សារ​រាត្រី ជា​រៀងរាល់​សប្ដាហ៍ ដោយ​ទទួល​បាន​៤០០ដុល្លារ​ក្នុង​មួយ​ខែ តែ​លោក​ត្រូវ​ចំណាយ​ខ្ទង់​៨០០ដុល្លារ ក្នុង​មួយ​ខែ លើ​ការ​ហូប​ចុង ទឹក​ភ្លើង និង មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជា​ដើម។

 

ថ្មីៗ​នេះ​បន្ទាប់​ពី​​បណ្ដាញ​សារព័ត៌មាន​មាន​ក្នុង​ស្រុក​​ចេញ​ផ្សាយ​ពី​ការ​ខ្វះ​ខាត់ជា​បន្ត​បន្ទាប់​មក អង្គការ​​របស់​លោក មាន​សប្បុរសជន ថ្នាក់​ដឹក​នាំ សិស្ស​និស្សិត និងសិល្បករ​ សិល្បការិនី នាំគ្នា​មក​បន្ត​ជួយ​ជ្រោមជ្រែង​ជា​បន្ត​បន្ទាប់ លែង​​អារម្មណ៍​រឿង​ដាច់​បាយ​ដូច​មុខ​​ទៀត​ហើយ។ "លែង​យក​ប្លង់​ផ្ទះ​​ទៅ​ដាក់​ធានា​​ទៀត​ហើយ ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ខ្ញុំ​មាន​ប្រាក់​ខ្លះ​ឲ្យ​ក្មេងៗ​​បាន​ទៅ​លេង​ស្រុក​ទៅ​ជួប​ជុំ​សាច់​ញាតិ​វា តែ​១ឆ្នាំ២ឆ្នាំ​មុន​​អត់​សោះ" លោក សូ សាវ៉ាង ហៅ​តា​ហ៊្វុយសូ ថ្លែង​ទាំង​ក្ដី​ត្រេកអរ៕

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី