បុប្ផាណា គ្រោងបើកវគ្គបណ្ដុះបណ្ដាលរៀនថតភាពយន្តឯកសារវគ្គថ្មី ២០១៦
- 2015-10-09 12:10:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុប្ផាណា គ្រោងបើកវគ្គបណ្ដុះបណ្ដាលរៀនថតភាពយន្តឯកសារវគ្គថ្មី ២០១៦
ចន្លោះមិនឃើញ
មជ្ឈមណ្ឌល បុប្ផាណា បានរៀបចំគម្រោងបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ថតភាពយន្តឯកសារមួយវគ្គទៀតនៅឆ្នាំ ២០១៦ នេះ ដើម្បីជួយដល់កូនខ្មែរឲ្យមានជំនាញពិតប្រាកដលើវិស័យសោតទស្សន៍ ជាពិសេសក្នុងវិស័យភាពយន្តនេះ និងចូលរួមលើកស្ទួយសុខុមាលភាពសង្គមតាមរយៈភាពយន្ត។ នេះជាការលើកឡើងរបស់លោក ជា សុភាព អនុប្រធានមជ្ឈមណ្ឌល បុប្ផាណា បានប្រាប់ដល់ Sabay។
“កាលពីឆ្នាំមុន ពួកយើងបានបញ្ចប់ការសិក្សានឹងមួយវគ្គហើយ ដែលមានរយៈពេលមួយឆ្នាំកន្លះ និងមានសិស្សចូលរៀនចំនួន ១២ នាក់។ មូលហេតុដែលយើងទទួលសិស្សក្នុងចំនួនប៉ុណ្ណឹងគឺមកពីការបង្រៀនមិនមែនជារឿងងាយស្រួលឡើយ ដោយត្រូវមានការចំណាយច្រើនលើឧបករណ៍ដូចជា កាមេរ៉ា កុំព្យូទ័រ ជាដើម។ វគ្គក្រោយនេះក៏មិនខុសពីវគ្គមុនដែរ។” តែលោកបានបញ្ជាក់ថាទាំងអស់នោះគឺជាការផ្ចុងផ្ដើមរបស់ម្ចាស់ជំនួសពីប្រទេសស្វីស(ទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រចាំប្រទេសកម្ពុជា)។
អនុប្រធានមជ្ឈមណ្ឌលប្រមូលផ្ដុំឯកសាររូបនេះបានឲ្យដឹងបន្ថែមទៀតថា ការសិក្សាមួយវគ្គៗ គឺត្រូវតម្រូវឲ្យសិស្សទាំងអស់មានពេលគ្រប់គ្រាន់ អត់ធ្មត់ និងមានឆន្ទៈព្រោះពេលរៀនត្រូវមានការចុះអនុវត្តផ្ទាល់ក៏មានដែរ។ ជាពិសេសខាង បុប្ផាណា បានអញ្ជើញគ្រូបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំមកបង្រៀនផ្នែក Concept ផ្នែកតម្រៀបរូប។ ចំណែកគ្រូខ្មែរមួយចំនួនទៀតដូចជាផ្នែកកាមេរ៉ា សោន និង Edit |ជាដើម។ សុភាព បន្ថែម។
ទោះជាយ៉ាងណានេះខាង បុប្ផាណា មិនទាន់ប្រាកដថា វានឹងចាប់ផ្ដើមនៅពេលណាឲ្យប្រាកដនោះទេ ព្រោះខាងមជ្ឈមណ្ឌលកំពុងតែស្វែងរកម្ចាស់ជំនួយនៅឡើយ។
លោក ជា សុភាព បានបន្តទៀតថាអតីតសិស្សដែលបានបញ្ចប់ការសិក្សានៅទីនេះអាចផលិតបានជា Shot Film មួយចំនួនហើយដូចជារឿង "ស្បែកជើង” "ស្ត្រី និងអង្ក្រង" ជាដើម ហើយទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន៕
អត្ថបទ៖ទ្រី រ៉ាវី