មានអ្វីកើតឡើង បើចាប់ផ្ដើមញ៉ាំទឹកឃ្មុំរាល់ថ្ងៃ?
- 2015-10-16 21:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើង បើចាប់ផ្ដើមញ៉ាំទឹកឃ្មុំរាល់ថ្ងៃ?
ចន្លោះមិនឃើញ
ទឹកឃ្មុំមិនគ្រាន់តែជាឱសថធម្មជាតិដែលជួយរក្សាសម្រស់ឲ្យស្រស់ស្អាតប៉ុណ្ណោះ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទៀតសម្រាប់សុខភាព។ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនបើចាប់ផ្ដើមពិសាទឹកឃ្មុំរាល់ថ្ងៃ៖
១. ជួយកាត់បន្ថយជាតិហ្គាស (អាស៊ីត) មិនល្អក្នុងខ្លួន
ជាតិហ្គាស (អាស៊ីត) ក្នុងខ្លួនច្រើនបង្កឲ្យមានបញ្ហាសុខភាពដូចជាហើមពោះឬចុកឆ្អល់ក្រពះជាដើម។ ប៉ុន្តែប្រសិនបើមានអាការៈបែបនេះកើតឡើង ទឹកឃ្មុំក្ដៅឧណ្ណៗមួយពែងនឹងជួយបន្សាបបានឲ្យធូរស្បើយតាមធម្មជាតិ។
២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ទល់ជំងឺ
ទឹកឃ្មុំសម្បូរដោយសារធាតុ អង់ស៊ីម វីតាមីន និងរ៉ែ ហើយជាពិសេសទៅទៀតនោះគឺសារធាតុប្រឆាំងនឹងបាក់តេរីមិនល្អក្នុងខ្លួន និងការពារប្រព័ន្ធស៊ាំក្នុងខ្លួនប្រឆាំងជំងឺបានយ៉ាងល្អ។ ប៉ុន្តែមានប្រសិទ្ធខ្ពស់នោះគឺអាស្រ័យលើទឹកឃ្មុំឆៅ ពីធម្មជាតិដែលជួយជាប្រយោជន៍ច្រើន។
៣. បន្សាបជាតិពុល
ទឹកឃ្មុំសុទ្ធលាយនឹងទឹកក្ដៅឧណ្ណៗក្លាយជាភេសជ្ជៈដែលជួយសម្អាតបន្សាបជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ បន្ថែមទឹកក្រូចឆ្មារបន្តិចដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។
ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិជួយសម្អាតជាតិពុលក្នុងខ្លួន។ លើសពីនេះវាមានសារធាតុប្រឆាំងបាក់តេរីជួយរក្សាស្បែកឲ្យស្អាតនិងស្រស់ថ្លាមិនស្រអាប់។
៥. សម្រកទម្ងន់
មានសារជាតិស្ករក្នុងទឹកឃ្មុំប៉ុន្តែមិនមែនស្ករសនោះទេគឺជាតិស្ករធម្មជាតិដែលល្អសម្រាប់សុខភាព។ សារធាតុស្ករពីធម្មជាតិនោះគឺជួយបំបាត់ចំណង់ជាតិផ្អែមមិនល្អដូចជា បង្អែម នំខេក ស្ករសូកូឡា ភេសជ្ជៈប៉ូវកម្លាំងជាដើម។ បន្ថែមពីនេះទឹកឃ្មុំជួយផ្ដល់កម្លាំងឲ្យរាងកាយបានប្រសើរ។
៦. បំបាត់ឈឺក ឬស្អា ក
ស្អាបំពង់ក ឈឺក ទឹកឃ្មុំក្ដៅឧណ្ណៗជួយបាន។ ទឹកឃ្មុំជាឱសថធម្មជាតិសម្រាប់ព្យាបាលជំងឺក្អក បានផងដែរ
៧. រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរ
ទឹកឃ្មុំមានសារធាតុស្ករពីធម្មជាតិល្អសម្រាប់សុខភាព។ តួយ៉ាងសារធាតុមួយចំនួនរួមបញ្ចូលគ្នាក្នុងទឹកឃ្មុំដូចជា Fructose និង Glucose ជួយរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងរាងកាយនិងកាត់បន្ថយកាល់ឡូរីដែលធ្វើឲ្យធាត់បាន។
៨. បង្ការពីជំងឺបេះដូង
តាមការស្រាវជ្រាវច្រើនបង្ហាញថា ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងកើតឡើងដោយវាកាត់បន្ថយកម្រិតអុកស៊ីតកម្ម និងសារធាតុកូឡេស្តេរ៉ូលអាក្រក់នៅក្នុងឈាម៕
ខាងលើនេះជាផលប្រយោជន៍នៃការពិសាទឹកឃ្មុំយោងតាមការស្រាវជ្រាវជាច្រើន។ ចុះចំណែកប្រិយមិត្ត ធ្លាប់ដឹងអត្ថប្រយោជន៍ផ្សេងទៀតនៃទឹកឃ្មុំដែរឬទេ?
ចុចអាន៖ ទឹកឃ្មុំ មានប្រយោជន៍ចំពោះសម្រស់ច្រើន នឹកស្មានមិនដល់
ចុចអាន៖ សុនខមុខប៉ោងដោយសារឃ្មុំ មើលទៅគួរឲ្យអាណិត ឬគួរឲ្យស្រលាញ់?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ lifehack