តារាល្បីថៃច្រើនរូបប្រឈមមុខច្បាប់ ក្រោយលេចរូបកាន់ដបស្រាលើ Instagram
- 2015-10-17 19:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីថៃច្រើនរូបប្រឈមមុខច្បាប់ ក្រោយលេចរូបកាន់ដបស្រាលើ Instagram
ចន្លោះមិនឃើញ
តារាថៃជាង ២០ នាក់ ត្រូវប្រឈមមុខច្បាប់ ក្រោយលេចរូបកាន់ដបស្រាបៀ Chang លើ Instagram ហើយក្នុងនោះក៏មានតារាចម្រៀងល្បី Dome ផងដែរ។ ជុំវិញបញ្ហានេះតារាពីររូបឈ្មោះ Woonsen និង Ying Yae បានសារភាពកាលពីថ្ងៃអាទិត្យមុនថា ពួកគេពិតជាបានបង្ហោះរូបស្រាបៀមែន ប៉ុន្តែមិនមែនក្រុមហ៊ុនផ្ដល់លុយឱ្យពួកគេធ្វើបែបនេះឡើយ។
ចំណែកក្រុមហ៊ុនផលិតស្រាបៀ Chang ឈ្មោះ Thai Beverage បានបដិសេធរឿងផ្ដល់លុយឱ្យតារាថៃ ផ្សព្វផ្សាយដប់ស្រាថ្មីរបស់ខ្លួន បន្ទាប់រងការរិះគន់យ៉ាងចាស់ដៃ ពេលរូបតារាកាន់ និងផឹកស្រាជាច្រើនសន្លឹក លេចលើបណ្ដាញសង្គម Instagram។
ប្រធានក្រុមហ៊ុន ThaiBev លោក Prapakorn Thongtheppairot បាននិយាយថា ក្រុមហ៊ុនមិនបានល្មើសច្បាប់ ហើយក៏គ្មានគោលបំណង ប្រើប្រាស់តារាល្បីផ្សព្វផ្សាយស្រាបៀ Chang ដែរ។
រឿងអាស្រូវនេះបានកើតឡើង បន្ទាប់ពីរូបថតរបស់តារាចម្រៀង Dome បែកធ្លាយកាលពីពេលកន្លងទៅ។ សរុបជារួមមានតារាល្បីៗ២៤ រូបដែលបានបង្ហោះរូបស្រដៀងគ្នានេះលើអនឡាញ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ថាតើពួកគេពិតជាល្មើសច្បាប់ឬយ៉ាងណា។
“យើងអះអាងថា ក្រុមហ៊ុនមិនបានល្មើសច្បាប់ ទៅផ្សព្វផ្សាយផលិតផលស្រា ដូចជា whisky ជាមួយតារាល្បីៗថៃឡើយ ព្រោះយើងយល់ពីជំនួញ និងច្បាប់ប្រទេសថៃ"។ នេះជាការលើកឡើងរបស់លោក Prapakorn។
លោក Pongsapat Pongcharoen មេបញ្ជាការរងជាតិថៃបានប្រាប់ Bangkok Post ថា តារាទាំង២៤នាក់ នឹងត្រូវកោះហៅដើម្បីសាកសួរអំពីបញ្ហានេះ។ លោកថ្លែងថា តារាទាំងនេះបានបំពានមាត្រា ២៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងB.E. 2551 បើទោះបីជា បង្ហោះដោយចេតនា ឬចេតនាក្ដី។ ការរំលោភបំពានលើច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ឬពិន័យជាប្រាក់ ១០០.០០០ បាត។
Pakorn "Dome" Lam, Virithipa "Woonsen" Pakdeeprasong, Waranchaya "Ja" Chindarakwong និង Nontaporn "Ying Yae" Teerawatanasuk គឺជាតារាស្ថិតក្នុងចំណោមតារាទាំង២៤រូប ដែលជាប់ពាក់ព័ន្ធផ្សព្វផ្សាយពីស្រាបៀខាងលើ៕
តារាល្បីថៃ Dome ប្រាប់ថាស្រលាញ់ Fan កម្ពុជាឡើងផ្អើលយប់មិញនៅ TK Venue
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Bangkok