រំលឹក​!​ ឃឹម បូរី ​ជា​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ដំបូង​លេង​នៅ​លីក​​ថៃ​ មួយ​ខែ​៣​ពាន់​ដុល្លារ​​

  • 2015-10-20 22:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃឹម បូរី​ជា​ជា​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ដំបូង​គេ​បង្អស់​ដែល​បាន​ទៅ​ប្រកប​អាជីព​នៅ​​​​​ក្លិប​ដែល​លេង​ក្នុង​លីក​បាល់ទាត់​កំពូល​​ របស់​ថៃ (Thai Premier League) នា​យុគសម័យ​​បាល់ទាត់​ទំនើប​នេះ​ និង​ទទួល​បាន​ប្រាក់​កម្រៃ​​ប្រហែល​ជា​៣​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

 

 

ឃឹម បូរី​បាន​ទៅ​លេង​ឲ្យ​ក្លិប​ Sisaket FC ក្នុង​ឆ្នាំ​២០១០-២០១១​ជា​លក្ខណៈ​ខ្ចី​ជើង។ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​ក្លិប​ថៃ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ឃឹម បូរី​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​មួយ​លេង​នៅ​លីក​បាល់ទាត់​កំពូល​ថៃ​​ក្នុង​សម័យ​កាល​បាល់ទាត់​សម័យ​ទំនើប។ នៅ​ទី​នោះ​ ឃឹម បូរី​ បាន​​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាន​ប្រហែល​៨​ទៅ​៩​ប្រកួត។

 

ការ​​ភាសា​ទំនាក់ទំនង​វិញ​គឺ​ប្រើ​ភាសា​អង់គ្លេស​ ព្រោះ​គ្រូ​ជា​ជនជាតិ​អង់គ្លេស។ ចំពោះ​ទំនាក់ទំនង​ជាមួយ​កីឡាករ​ ឬ អ្នក​គាំទ្រ​ថៃ មាន​ការ​ជួយ​បកប្រែ​ពី​កីឡាករ​ខ្មែរ​សុរិន្ទ​២​នាក់។ ចំណែក​ឯ​ប្រាក់​បៀវត្សរ៍​វិញ​បាន​ប្រហែល​ជា​១​សែន​បាត ក្នុង​មួយ​ខែ​(​ប្រហែល​ជិត​៣​ពាន់​ដុល្លារ​អាមេរិក)។ ប្រសិន​បើ​ក្រុម​ប្រកួត​ឈ្នះ នោះ​ក្លិប​នឹង​មាន​​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត។

 

នៅ​ពេល​​នោះ​​ ឃឹម​ បូរី ទៅ​លេង​បាល់​នៅ​​ប្រទេស​ថៃ ចំ​ពេល​ កម្ពុជា​ជា​មួយ​ថៃ មាន​ជម្លោះ​ព្រំ​ដែន​រវាង​គ្នា​នឹង​គ្នា។ ប៉ុន្តែ​ផ្ទុយ​ពី​នយោបាយ​រវាង​ប្រទេស​នឹង​ប្រទេស​ ឃឹម បូរី នៅ​តែ​ទទួល​បាន​ការ​គាំទ្រ ស្រលាញ់​ ចូលចិត្ត ​ពី​សំណាក់​​អ្នក​គាំទ្រ​នៅ Sisaket ​ដដែល​មិន​មាន​ការ​រើសអើង​នោះ​ទេ។ ពេល​ខ្លះ​ទៅ ឃឹ​ម បូរី ចេញ​ទៅ​ញាំ​អាហារ​​​ខាង​ក្រៅ អ្នក​លក់​មិន​គិត​ប្រាក់​ថែម​ទៀត​ផង​ ព្រោះ​ដឹង​ថា​ គេ​ជា​កីឡាករ របស់​ក្រុម​ប្រចាំ​ខេត្ត។

 

តាម​ពិត​ទៅ​សម័យ​កាល​បាល់ទាត់​ទំនើប​នេះ​ ក៏​មាន​កីឡាករ​កម្ពុជា​ជា​ច្រើន​បាន​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​​ ប៉ុន្តែ​លេង​ឲ្យ​ក្រុម​ស្ថិត​នៅ​ក្រប​ខណ្ឌ​​បាល់ទាត់​មិន​មែន​លីក​កំពូល​ថៃ។ ទោះ​យ៉ាង​ណា​កាល​សម័យ​លោក​ ប៉ែន ផាត​​ក៏​មាន​កីឡាករ​កម្ពុជា​លេង​នៅ​លីក​បាល់​ទាត់​កំពូល​ថៃ​ដែរ៕

 

 

ប្រែ​សម្រួល៖ ស្រី​ សុវណ្ណដារ៉ា​