អ្នកជំនាញ ប្រាប់ពីអត្ថន័យយល់សប្ដិ ៩យ៉ាង
- 2015-10-25 19:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ ប្រាប់ពីអត្ថន័យយល់សប្ដិ ៩យ៉ាង
ចន្លោះមិនឃើញ
Ian Wallace អ្នកជំនាញចិត្តវិទ្យាម្នាក់ ដែលមានជំនាញវិភាគលើអត្ថន័យនៃយល់សប្ដិជាង ១៥ម៉ឺន រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ បានបង្ហាញប្រាប់ពីអត្ថន័យ សុបិនសាមញ្ញ៩យ៉ាង ដែលមនុស្សតែងយល់សប្ដិ។
១. យល់សប្ដិឃើញបន្ទប់មិនប្រើប្រាស់៖
បន្ទប់នៅក្នុងផ្ទះមួយ តំណាងឲ្យទិដ្ឋភាពខុសគ្នា នៃចរិតលក្ខណៈរបស់អ្នក។ ដូច្នេះការសុបិនឃើញបន្ទប់មិនប្រើប្រាស់ មានន័យថាអ្នកកំពុងតែរកឃើញនូវទេពកោសល្យថ្មីមួយ ដែលអ្នកមិនដែលដឹងពីមុន។
២. មិនអាចបញ្ជាយានជំនិះបាន៖
រថយន្តតំណាងឲ្យសមត្ថភាពរបស់អ្នក ដើម្បីធ្វើឲ្យមានការរីកចម្រើនឆ្ពោះទៅរកគោលដៅជាក់លាក់មួយ។ ដូច្នេះសុបិននេះ មានន័យថា ក្នុងដំណើរជីវិតរបស់អ្នក អ្នកអាចនឹងមានអារម្មណ៍ថា ខ្លួនឯងហាក់គ្មានកម្លាំងចិត្តគ្រប់គ្រាន់ ដើម្បីបញ្ជាផ្លូវជីវិតរបស់អ្នក ទៅរកភាពជោគជ័យបាន។
៣. ធ្លាក់ខ្លួនពីអ្វីមួយ៖
សុបិនឃើញខ្លួនរបស់អ្នក ធ្លាក់ចេញពីអ្វីមួយ មានន័យថាអ្នកកំពុងតែព្រួយបារម្ភ លើស្ថានភាពពិសេសអ្វីមួយយ៉ាងខ្លាំង ក្នុងដំណើរជីវិតរបស់អ្នក។ ដូច្នេះអ្នកត្រូវលំហែអារម្មណ៍ និងសម្រាកកាយឲ្យបានច្រើន។
៤. ហោះ៖
អាចហោះបាន មានន័យថា អ្នកបានរួចផុតពីកាលៈទេសៈ ដែលជាទម្ងន់បន្ទុកអ្វីមួយ ឬរឿងរ៉ាវអាក្រក់អ្វីមួយ ដែលអ្នកកំពុងជួប ហើយវានឹងធ្វើឲ្យជីវិតអ្នកប្រសើរឡើងវិញ។
៥. មិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រលង៖
ការប្រលង គឺការកាត់ក្ដី នៃសមត្ថភាពរបស់អ្នក។ ដូច្នេះសុបិននេះ បង្ហាញថា អ្នកគឺជាអ្នកកំណត់វាសនាស្លាប់រស់ដោយខ្លួនឯង និងកំពុងតែបារម្ភខ្លាំង។
៦. ស្រាតនៅទីសាធារណៈ៖
សំលៀកបំពាក់ គឺតំណាងឲ្យរូបភាព ជាក់លាក់មួយទៅកាន់មនុស្ស ដែលនៅជុំវិញអ្នក។ ហើយបើសុបិនឃើញ ខ្លួនឯងស្រាតនៅទីសាធារណៈ នោះមានន័យថា នឹងមានស្ថានភាពរបស់អ្នកមួយ ក្នុងជីវិតពិតរបស់អ្នក ដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ជាជនរងគ្រោះ និងត្រូវបានគេលាតត្រដាងរឿងរបស់ខ្លួនអ្វីម្យ៉ាង។
៧. មិនអាចស្វែងរកបង្គន់៖
បង្គន់ គឺជារបស់ប្រើប្រាស់ ដែលជាតម្រូវការមូលដ្ឋានរបស់មនុស្សគ្រប់គ្នា។ ដូច្នេះបើអ្នកសុបិន ឃើញបង្គន់ នោះមានន័យថា មានបញ្ហាមួយក្នុងជីវិតរបស់អ្នក ដែលអ្នកកំពុងតែស្វែងរកជាបញ្ហាប្រឈមមួយ ដើម្បីសម្រេចបានតម្រូវការរបស់អ្នកឲ្យកាន់តែច្បាស់លាស់។
៨. បាក់ធ្មេញ៖
ធ្មេញរបស់អ្នក តំណាងឲ្យភាពជឿជាក់ និងអំណាចរបស់អ្នក។ ដូច្នេះបើអ្នកសុបិនឃើញ បាក់ធ្មេញ ឬមានបញ្ហាធ្មេញនោះ វាមានន័យថា ស្ថានភាពខ្លះ អាចធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង។
៩. គេដេញ៖
ការសុបិនឃើញគេដេញ មានន័យថា អ្នកកំពុងតែរត់គេចពីបញ្ហាអ្វីម្យ៉ាង...អ្នកចង់ប្រឈមមុខ តែអ្នកមិនដឹងគួរត្រូវធ្វើយ៉ាងណា៕
-ចុចអាន៖ រូបថតអ្នកគ្រូកំពូលសម្រស់ចូលកន្លែងហាត់ប្រាណ កំពុងល្បីខ្លាំង
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ businessinsider