ស៊ីម៉ាក់ សម្រេច​កសាង​​​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ក្នុង​ឆ្នាំ​ក្រោយ​នៅ​កំពង់​ឆ្នាំង​

  • 2015-10-27 14:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លិប​​បាល់ទាត់​មជ្ឈមណ្ឌល​​​កម្ចាត់​មីន​កម្ពុជា​( ស៊ីម៉ាក់​) ​នឹង​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​នា​រដូវ​កាល ​២០១៦ ​ ​ដែល​​គ្រោង​​ធ្វើ​ក្នុង​បរិវេណ​​ហ្វឹកហាត់​​​របស់​ពួក​គេ​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ដាក់​ឈ្មោះ​ថា ​​កីឡដ្ឋាន​ក្លិប​បាល់ទាត់​​កម្ចាត់​មីន​កម្ពុជា​។

 

ក្រុម​បាល់ទាត់​កម្ចាត់​មីន​កម្ពុជា(​ស៊ីម៉ាក់) រូប​ថត៖ ស៊ីម៉ាក់

 

​ឯកឧត្ដម​ មួន វាសនា អគ្គ​លេខាធិការ​ក្លិប​បាល់​ទាត់​​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា ​លោក ហេង រតនា ប្រធាន​ក្លិប​បាល់ទាត់​ស៊ីម៉ាក់​បាន​ជួប​ពិភាក្សា​គ្នា​រួច​រាល់​ជា​មួយ​ដៃ​​គូ​ក្រុម​ហ៊ុន​ជប៉ុន​ ដែល​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​សាង​សង់​កីឡដ្ឋាន​ ព្រម​ទាំង​គ្រោង​ចុះ​ត្រូវ​ពិនិត្យ​​ទីតាំង​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ​ស្ថិត​ក្នុង​​ផែន​ការ នឹង​ដាក់​ឈ្មោះ​ទីលាន​បាល់ទាត់​ថ្មី​​​នេះ​ថា កីឡដ្ឋាន​ក្លិប​បាល់ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)។

 

អគ្គ​លេខាធិការ​រូប​នេះ​បន្ត​ថា ​ក្លិប​បាន​​ស្នើ​​ដល់​ម្ចាស់​ជំនួយ​សុំ​​សាង​សង់​កីឡដ្ឋាន​​​​ស្មៅ​ធម្មជាតិ ប៉ុន្តែ​ដៃ​គូ​​អ្នក​ឧបត្ថម្ភ​​មិន​ទាន់​ផ្ដល់​ចម្លើយ​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​​ប្រាប់​ពី​ចំនួន​ទឹក​ប្រាក់​ក្នុង​ការ​ជួយ​​​នេះ​ដែរ។ ស្ថិត​ក្នុង​គម្រោង​ក្លិប​ នឹង​​សាងសង់​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ឲ្យ​បាន​​រួច​រាល់ ​​មុន​ការ​ប្រកួត​លីក​កំពូល​របស់​កម្ពុជា​ចាប់​ផ្ដើម​រដូវ​កាល​២០១៦។

 

ក្លិប​បាល់ទាត់​ស៊ីម៉ាក់​អាច​បន្ត​​លេង​នៅ​លីក​កំពូល​របស់​កម្ពុជា​​រដូវ​កាល​ ២០១៦ ក្រោយ​ប្រកួត​កាត់​​សេចក្ដី​​​យក​ឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣-១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ។  ​​​​ចប់​រដូវ​កាល​២០១៥ ក្លិប​នេះ​​ឈរ​នៅ​លេខ​រៀង​ទី៩ ​ក្នុង​តារាង​​មាន​១៧​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​​ពីរ​ជើង​មាន​ ២២​ប្រកួត​​៕

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី