ហេង ពិទូ ពីតារាចម្រៀងទៅជាឯកអគ្គរាជទូតនៃចម្រៀង Original
- 2015-10-27 16:40:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ពិទូ ពីតារាចម្រៀងទៅជាឯកអគ្គរាជទូតនៃចម្រៀង Original
ចន្លោះមិនឃើញ
លោក ហេង ពិទូ ជាកំពូលតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់យុវវ័យនិងជាពិសេសក្នុងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោកបានងាកមកផលិត និងច្រៀងតែបទ Original មិនច្រៀងបទចម្លងពីបរទេស។នាចុងឆ្នាំ២០១៥នេះ លោកនឹងបោះមួយជំហានទៀតក្លាយជាឯកអគ្គរាជទូតតំណាងឲ្យកម្មវិធី The MIC Cambodia ដែលជាកម្មវិធីប្រកួតចម្រៀង និងការប្រគំតន្រ្តី Original ដំបូងគេបង្អស់នៅកម្ពុជា។
លោកនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តបេក្ខជនឲ្យខិតខំប្រឹងប្រែងយកជ័យជំនះក្នុងការប្រកួត និងចាប់ផ្ដើមកសាងនូវភាពល្បីល្បាញសម្រាប់ខ្លួន។ លោក ហេង ពិទូ ក៏ជាគណៈកម្មការដាក់ពិន្ទុ (Judge) មួយរូបផងដែរនាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី The MIC Cambodia។
The MIC Cambodia ជាកម្មវិធីប្រកួត និងការប្រគំតន្រ្តី ចម្រៀងតែងនិពន្ធថ្មី មិនចម្លងពីបរទេស ដែលកំពុងស្វែងរកយុវវ័យដែលមានទេពកោសល្យតែងនិពន្ធទាំងបទភ្លេង និងទំនុកច្រៀង ឲ្យចូលរួមប្រកួតប្រជែងនូវស្នាដៃរបស់ខ្លួន។ ចម្រៀងដែលពីរោះ និងមានអត្ថន័យជាងគេ នឹងទទួលបានការគាំទ្រច្រើនពីមហាជន និងគណៈកម្មការ ហើយឈានទៅចាប់យកពានរង្វាន់ដែលមានតម្លៃ១០០០ដុល្លារ។ ការប្រគំតន្រ្តី The MIC Cambodia នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ នៅវិទ្យាស្ថានតិចណូ ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាតន្រ្តីស្រណោះ និងមានការចូលរួមសម្ដែងពីកំពូលតារាចម្រៀង Original ជាច្រើនរូប រួមជាមួយលោក ហេង ពិទូ ផងដែរ។
គួររំលឹកផងដែរថា លោក ហេង ពិទូ បានផលិតនូវបទ Original ជាច្រើនដែលមានអត្ថន័យឆ្លុះបញ្ចាំងពីជីវិតយុវវ័យ និងស្ដែងចេញតាមរយៈសំឡេងដ៏ទន់និងមានទឹកដម បំពេអារម្មណ៍យុវវ័យ។ ថ្មីៗនេះ លោក ហេង ពិទូ បានចេញនូវបទចម្រៀង៣បទ ដូចជា “ទីបំផុត” “បងបានរូបថត គេបានអូន” និង“Honey I Love You” ដែលជាការតែងថ្មីទាំងទំនុកច្រៀង និងសាច់ភ្លេងដោយលោកផ្ទាល់។ បទចម្រៀងទាំងបីបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមិត្តយុវវ័យ ជាពិសេសគឺបទ “ទីបំផុត”។
ព័ត៌មានបន្ថែមអំពីកម្មវិធី The MIC Cambodia៖
http://anussaeventplanner.com/event/the-mic-original-song-contest-concert-2015
facebook.com/anussaeventplanner