សុធារី​ លាក់​​រឿង​ក្នុង​ចិត្តយូរ​ហើយ​​ទើប​​​​តែ​ប្រាប់ មករា

  • 2015-10-31 13:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ពិធី​កាត់​ចំណង​ដៃ​កាល​ពី​យប់​​ម្សិលមិញ​ ឈិន ច័ន្ទ​សុធារី ពោល​ទាំង​ទឹក​ភ្នែក​​លាយ​ឡំ​នឹង​ក្តី​រំភើប​នៅ​លើ​ឆាក​  ប្រាប់​រឿង​មួយ​ដែល​នាង​​បាន​លាក់​ទុក​​ក្នុង​ចិត្ត​យូរ​ហើយ​ទាក់​ទង​នឹង​ការ​ស្រលាញ់​ពេញ​ចិត្ត​ស្វាមី ត្រង់​ចំណុច​មួយ​គឺ​ពេល​ សុវណ្ណ​ មករា បញ្ចុក​បាយ​នាង​នឹង​ដៃ។​​

 

 

 

 

"ខ្ញុំ​មាន​រឿង​មួយ​ដែល​លាក់​ទុក​ក្នុង​ចិត្ត​ មិន​ទាន់​បាន​ប្រាប់​គាត់​រហូត​មក​ដល់​ថ្ងៃ​នេះ ​គឺ​ពេល​ដែល​គាត់​បញ្ចុក​បាយ​ខ្ញុំ​នឹង​ដៃ។ ហើយ​ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​ទៀត​ថា​ ទោះ​ពួក​យើង​ក្រី​ក្រ​ក៏​ត្រូវ​តែ​បញ្ចុក​បាយ​ និង​មើល​ថែ​ទាំ​អូន​រហូត សុំ​កុំ​ឲ្យ​បង​ក្បត់​មាន​ស្រី​ ទោះ​បី​ជា​យើង​រក​លុយ​បាន​តិច​ក្តី​ច្រើន​ក្តី​ក៏​ត្រូវ​តែ​ស្រលាញ់​គ្នា​រហូត​ដល់​ចាស់"​​"។ សុធារី ថ្លែង​នៅ​លើ​ឆាក​ក្នុង​ពិធី​កាត់​ចំណង​ដៃ​របស់​នាង។

 

 

សុធារី ចាប់​ផ្ដើម​រលីង​រលោង​ទឹក​ភ្នែក ហើយ​បាន​រំលឹក​សំនួរ​មួយ​ដែល​នាង​បាន​សួរ​ទៅ​ សុវណ្ណ​ មករា ថា​ ៖"បង​ដឹង​ថា​អូន​ចូល​ចិត្ត​ផ្កា​អ្វី​អត់? ហើយ​គាត់​ឆ្លើយ​ត្រូវ​ ចម្លើយ​គឺ​ ផ្កា​ស្លា ទី​បំផុត​​គាត់​ប្រគល់​​ឲ្យ​​ខ្ញុំ​មែន ​"។

 

រូប​ភាព​កាត់​ចំណង​ដៃ​ ឈិន ច័ន្ទសុធារី-សុវណ្ណ​ មករា យប់​មិញ

 

ដួង ម៉ានិច ទោះ​បី​ត្រូវ​ញ៉ាំ​ម្ទេស​ហឹរប៉ុណ្ណា​មិន​ខ្វល់​ សំខាន់​បាន​ជួយ​អ្នក​ក្រី​ក្រ​

 

អត្ថបទ៖ ថា ម៉ាលីដា

​​​