បែក​ធ្លាយ​ថា HTC One X9 បំពាក់​កាមេរ៉ា 23MP និង​អេក្រង់ QHD

  • 2015-11-08 22:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​មួយ​ខែ​បន្ទាប់​ពី HTC បង្ហាញ​ស្មាតហ្វូន One A9 ស្រាប់​តែ​បែក​ធ្លាយ​តាម​អនឡាញ​ថា ស្មាតហ្វូន​ថ្មី​ឈ្មោះ One X9 ម៉ូដែល​ក្រោយ​នឹង​បំពាក់​កាមេរ៉ា 23MP និង​អេក្រង់ QHD​។

 

 

តាម​ព័ត៌មាន​បែក​ធ្លាយ HTC One X9 នឹង​មានបំពាក់​​បន្ទះ​ឈីប Snapdragon 820 SoC ឬ Mediatek's deca-core Helio X20 របស់​ក្រុមហ៊ុន Qualcomm និង​មាន​អេក្រង់ QHD ដោយ​​មិន​មាន​បញ្ជាក់​​ពី​ទំហំ។

 

មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ភ្ជាប់​មក​ជាមួយ​ជម្រើស​អង្គ​ចងចាំ 64GB/128GB, 4GB RAM, កាមេរ៉ា​ក្រោយ 23MP និង​កាមេរ៉ា​មុខ 4MP ។ ចំណែក​តួ​របស់​វា នឹង​ស្រោប​​ដោយ​លោហធាតុ មាន​បាស​សំឡេង BoomSound របស់ HTC ចំនួន​ពីរនៅ​ខាង​មុខ​ និង​មាន​ថ្ម 3,500mAh។

 

ទោះជា​មាន​ព័ត៌មាន​បែប​នេះ​ក្ដី ក៏​មិន​ទាន់​មាន​ការ​អះអាង​​ផ្លូវការ​ណា​មួយ ចេញ​ពី​ក្រុមហ៊ុន​​ទូរសព្ទ​តៃវ៉ាន HTC នៅ​ឡើយ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​ទាំងអស់​គ្នា ថាមាន​ឬ​យ៉ាងណា​៕

 

 ស្ងាត់ៗ HTC បង្ហាញ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​មួយ​​គ្មាន​ប្រកាស​​អី្វបន្តិច

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ gsmarena.com