កូន​ប្រុស​ពៅ​រៀបការ​ជាមួយ​​កូន​ស្រី​ពៅ រក​ស៊ី​អត់​ឡើង?​

  • 2015-11-10 17:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​ជំនឿ "កូន​ប្រុស​ពៅ​ការ​ជាមួយ​​កូន​ស្រី​ពៅរក​ស៊ី​អត់​ឡើង" បាន​ធ្វើ​ឱ្យ​គូស្នេហ៍​វ័យ​ក្មេង​​មួយ​គូ ប្រឈម​នឹង​ឧបសគ្គ និង​មិន​ដឹង​ត្រូវ​គិត​យ៉ាង​ណា បើ​​ម្ខាង​ជា​អ្នកមាន​គុណ និង​ម្ខាង​ទៀត​ជា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់...តើ​​​ពិត​ជា​មាន​ជំនឿ​នេះ​​មែន​ឬ? តើ​អ្នក​ជឿ​ជំនឿ​នេះ​អត់?

 

 

ក្រោយ​​ការ​បដិសេធន៍​របស់​ម្ដាយ​លើ​ជំនឿ​ខាងលើ នារី​​​​​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​សុំ​មិន​បញ្ចេញ​ឈ្មោះមួយ​រូប​ ​បាន​ត្រឹម​តែ​នៅ​ស្ងៀម មិន​ហ៊ាន​ប្រកែក ដើម្បីទុក​​ឱ្យ​ម្ដាយ​មើល និង ​ស្វែង​យល់​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់​​។

 

នារី​សប្បុរស​ភ្នែក​តឹង​ខ្មែរ​កាត់​ចិនឱ្យ​ដឹង​ថា រូប​នាង​ និង​បុរស​នោះ បាន​ស្រលាញ់​គ្នា​យូរ​ហើយ ហើយ​គ្រោង​នឹង​ឱ្យ​ចាស់​ទំដឹងឮ ប៉ុន្តែ​អបិយជំនឿ "កូន​ប្រុស​ពៅ​ការ​ជាមួយ​​កូន​ស្រី​ពៅ​រក​ស៊ី​អត់​ឡើង" ​បាន​ក្លាយ​ជា​របាំង​រារាំង​ស្នេហា​របស់​អ្នក​ទាំងពីរ។

 

នាង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន Sabay ថា ៖ "ទោះ​ខំ​ប្រាប់​គាត់ [ម្ដាយ] ​យ៉ាងណា​ក៏​គាត់​មិន​ព្រម ព្រោះ​អី​ខ្ញុំ​នឹង​គាត់ជា​កូន​ពៅ ម៉ាក់​ប្រកាន់​​ដាច់​ខាត បើ​តាម​ចិន​គេ​ថា​អត់​ល្អ រក​ស៊ី​អត់​មាន។ គាត់​មាន​ចំណេះ​ដឹងខ្ពស់ មិន​ភ័យ​​ថា​ថ្ងៃ​មុខ​ក្រ​ទេ។ តើ​គួរ​ជឿ​ជំនឿ​នេះ​អត់​បង?។ ម្យ៉ាង​បង [មនុស្ស​ដែលប្រភព​​ស្រលាញ់] ជា​​អ្នកស្រែ​កូន​ខ្មែរ​សុទ្ធ​ពេក ម៉ាក់​មិន​​ចូល​ចិត្ត។ ​​យើង​ស្រលាញ់​គ្នា​ណាស់ តែ​​គួរ​ធ្វើ​យ៉ាងម៉េច​បើ​ម៉ាក​ដាច់​ខាត មិន​យល់​ព្រម​អ៊ីចឹង"។

 

ប្រភព​ដដែល​​បញ្ជាក់​ថា បើ​ទោះជា​យ៉ាងណា នាង​មិន​លែង​ដៃ​បុរស​រូប​នោះ​ឡើយ ដោយ​លើក​ឡើង​ថា នាង​មិន​ងាយ​រក​មនុស្ស​​ល្អ​​​ដែល​ស្រលាញ់​​ និង​មិន​គិត​ពី​អតីតកាល​របស់​នាង​។

 

​គ្រូ​ហោរា​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ លោក កុក ឡុង មាន​ប្រសាសន៍​ថា មិន​មាន​ទេ​ចំពោះ​ជំនឿ​ដែល​ថា «កូន​ប្រុស​ពៅ​រៀបការ​នឹង​កូន​ស្រី​ពៅ​រកស៊ី​អត់​ឡើង»នេះហើយ​​បើ​រៀបការ​ជាមួយ​គ្នា​ក៏​មិន​មាន​អ្វី​ដែរ​កើត​ឡើង​ដែរ ប៉ុន្តែ​អ្វី​​សំខាន់ឪពុកម្ដាយ​ត្រូវ​មើល​លើ​ម៉ោង ថ្ងៃ ខែ ឆ្នាំ​កំណើត និង​ ធាតុ​ទាំង ៤ របស់​​កូនប្រុស​​កូនស្រី។ ​

លោកគ្រូ​បន្ថែម​ថា៖ "ជូត​និង​សេះ គោ​និង​ពពែ ខ្លា​និង​វក ថោះ​និង​រកា រោង​និង​ច ម្សាញ់​និង​ជ្រូក សុទ្ធ​តែ​ឡាក់​ឆុង​ហើយ ប៉ុន្តែ​​ពេល​ឡាក់​ឆុង​​ចឹង​ចិន​គេ​មើល​ម៉ោង ​ថ្ងៃ ខែ ឆ្នាំ និង​ធាតុ​ទាំង​បួនទៀត។ ធាតុ​មាស ចម្រើន​ទឹក ទឹក​ចម្រើន​ឈើ ឈើ​ចម្រើន​ភ្លើង ភ្លើង​ចម្រើន​មាស។ ខ្មែរ​​ឈើ​ហើយ​នឹង​ភ្លើង​ឆេះ​ខ្ទេច ចិន​ល្អ ខ្មែរ​ភ្លើង​ល្អ​ចិន​អាក្រក់។ តែ​ក៏​មិន​​ប្រាកដ​ដែរ អ្នកខ្លះ​ល្អ​លេខ​មួយ តែ​រហេមរហាម អ្នកខ្លះ​ឡាក់​ឆុង ធ្វើ​មហាសេដ្ឋី ឯកឧត្ដម"។

 

លោក​ថ្លែង​ថា គេ​​មិន​អាច​អត្តនោម័តិ​ថា​រៀបការ​កើត​ឬ​មិន​កើត​នោះ​​ទេ គឺ​ទាល់​តែ​គុណ​គូរ ​វិភាគ​លើ​ម៉ោង ថ្ងៃ ខែ ឆ្នាំ​កំណើត និង​ ធាតុ​ទាំង​ ៤ ទើប​អាច​វាយ​តម្លៃ​ដាក់​ពិន្ទុ​បាន។​ ​បើ​តាម​ក្បួន​ហោរា​​ចិន​ បើ​​អ្វី​ដែល​បាន​រៀបរាប់​លើ​ល្អត្រឹម​ ៤០% គឺ​​ចាត់​ទុក​ថា​មិន​ល្អ៕ ​

 

 

បបូរ​មាត់​បង្ហាញ​ពី អត្តចរិត​របស់​នារី

ជឿ​ថា​ មាន “ក្រយៅ​ខ្មោច​លង” អត់?

គួរ​ទិញ​រថយន្ត​​ពណ៌​អី​ដើម្បី​ឱ្យ​នាំ​លាភ​ដល់​ខ្លួន?

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី