បបូរមាត់បង្ហាញពី អត្តចរិតរបស់នារី
- 2015-10-30 14:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បបូរមាត់បង្ហាញពី អត្តចរិតរបស់នារី
ចន្លោះមិនឃើញ
បបូរមាត់ មិនត្រឹមតែបង្ហាញពីសម្រស់របស់នារីនោះទេ តែក៏បង្ហាញពី អត្តចរិតរបស់នាងផងដែរ។ ខាងក្រោមនេះគឺជាការបង្ហាញ ស្ដីពីអត្តចរិតរបស់នារីៗ តាមរយៈបបូរមាត់ ដោយយោងទៅលើសៀវភៅតម្រាសាស្ត្ររៀបរៀងដោយ ឧកញ៉ារស់ មាន។
១. បបូរមាត់ស្ដើង
បបូរមាត់ស្ដើង ជាបបូរមាត់ពេញនិយមដែលនារីសម័យនេះចង់បាន ដោយយល់ថាមានមន្តស្នេហ៍ តែផ្ទុយទៅវិញក្នុងសៀវភៅនេះបញ្ជាក់ថា ជាមនុស្សរញ៉ាំរញ៉ូវ មានគំនុំគុំគួន ចូលចិត្តនិយាយដើមគេឯង និងត្មេះដៀលគេឯងទៅវិញ។
២. បបូរមាត់មធ្យម
នារីដែលមានបបូរមាត់មធ្យមមិនតូចមិនធំ មិនក្រាស់ពេក ឬ ស្ដើងពេក ជាមនុស្សចូលចិត្តនិយាយច្រើនដែរ។ ប៉ុន្តែនាងនិយមការនិយាយស្និទ្ធស្នាល រីឯចរិយាវិញ គួរជាទីរាប់អានរបស់សាធុជនទាំងពួង។
(រូបតំណាង)
៣. បបូរមាត់ក្រាស់
ស្ត្រីដែលមានបបូរមាត់ក្រាស់ ជាមនុស្សដែលចូលចិត្តការសប្បាយ ហើយបុរសត្រូវបំពេញការសប្បាយនេះឱ្យបានញឹកញាប់ ទើបគាប់ចិត្តនាង។
៤. បបូរមាត់ធ្លាក់ចុះក្រោម
បបូរមាត់ធ្លាក់ចុះក្រោមរបស់នារីបង្ហាញថា នាងជាមនុស្សដែលខ្វះសេចក្ដីក្លាហាន ពុំសូវខ្វល់ខ្វាយនឹងជីវភាពទេ។
៥. បបូរមាត់ញញឹមស្រស់
ស្ត្រីណាដែលមានបបូរមាត់ញញឹមទៅស្រស់គ្រប់ពេលវេលា ជាស្ត្រីដែលមានចិត្តបរិសុទ្ធល្អ និងមានភក្ដីភាពចំពោះស្វាមី៕