នារីម្នាក់មុខដូច Miley Cyrus ធ្វើឲ្យគេច្រឡំស្ទើរតែគ្រប់គ្នាសូម្បីតែឪពុក
- 2015-11-12 19:02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់មុខដូច Miley Cyrus ធ្វើឲ្យគេច្រឡំស្ទើរតែគ្រប់គ្នាសូម្បីតែឪពុក
ចន្លោះមិនឃើញ
វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដោយមាននារីម្នាក់មានមុខមាត់ស្ទីលលេងខ្លួនស្ទើរតែដូចតារាចម្រៀង Miley Cyrus និងធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះច្រឡំគ្រប់គ្នា។
Miley Cyrus ឆ្វេង Mardee Shackleford ស្ដាំ
នារីដែលមានមុខដូចម្ចាស់បទ "Wrecking Ball” មានឈ្មោះថា Mardee Shackleford អាយុ២១ឆ្នាំរស់នៅរដ្ឋ California សហរដ្ឋអាមេរិក។ រាល់ពេល Mardeeដើរតាមផ្លូវឬចូលក្នុងក្លឹបកម្សាន្តម្ដងៗមានមនុស្សម្នាតែងច្រឡំថាជា Miley Cyrusហើយថែមទាំងសុំថតជាមួយទៀតផងនិងចោមរោម រហូតដល់សន្តិសុខចេញមកការពារទៀត។
នារីវ័យក្មេងរូបនេះបានបញ្ចេញអារម្មណ៍សប្បាយចិត្តថា៖"ជា៣ទៅ៤លើក ពេលខ្ញុំអង្គុយក្នុងឡានពេលស្ទះចរាចរណ៍ ពេលនោះមានមនុស្សជាច្រើនបើកញ្ចក់ឡានមើលមកខ្ញុំ ហើយមានក្មេងៗស្រែកថា "Miley"។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាដូចជាតារាល្បីមួយរូប។ វាពិតជាមានសេចក្ដីរីករាយណាស់សម្រាប់ខ្ញុំ។
Mardee Shackleford
Mardee Shackleford
Mardee ចាប់ផ្ដើមឃើញរូបរាងខ្លួនឯងដូចតារាស្រីសិចស៊ី Miley នៅអាយុ១៤ឆ្នាំ។ សូម្បីតែមិត្តប្រុសរបស់នាងក៏សរសើរថា នាងមានរូបរាងដូចតារាស្រីខាងលើដែរ។ ដំបូង Mardee មិនមែនជាអ្នកគាំទ្ររបស់ Mileyទេ តែពេលតារាស្រីនេះចេញអាល់ប៊ុម Bangerz កាលពីឆ្នាំ២០១៣ នាងក៍ចាប់ផ្ដើមចូលចិត្តតែម្ដង។
កាលខួបកំណើតអាយុ២០ឆ្នាំ Mardee Shackleford បានទិញសំបុត្រចូលមើលការប្រគំតន្ត្រីរបស់ Miley Cyrus ។ ពេលនោះមានមនុស្សជាច្រើនតាមចោមរោមដោយស្មានតែ Miley ភ្លាមនោះឪពុករបស់ Mileyមានឈ្មោះថា Billy Ray Cyrus បានទាញដៃនាងចេញពីហ្វូងមនុស្សនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញនាងមានមុខដូចកូនស្រីរបស់ខ្លួន។ ហើយពួកគេក៏បានថតរូបទុកជាអនុស្សាវរីយផងដែរ ៕
Mardee Shackleford និងឪពុក Miley Cyrus
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail