​គ្រូ​​​​បាល់​ទាត់​ក្លិប​អាជីព​មួយនៅ​ជប៉ុន​ផ្ទេរ​បទពិសោធន៍​ដល់​គ្រូ​កម្រិត​ខ្ពស់​នៅ​កម្ពុជា

  • 2015-11-17 20:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រូ​កម្រិត​ខ្ពស់​របស់​កម្ពុជា​ជា​ច្រើន​នាក់​បាន​ទទួល​ការ​ផ្ទេរ​​​បទពិសោធន៍​ពី​​គ្រូ​បង្គោល​ និង​ក្រុម​ការងារ​របស់​ក្លិប​បាល់ទាត់​​អាជីព​​ប្រទេស​​​ជប៉ុន Omiya Ardija ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ម្សិល​មិញ​នេះ​នៅ​តារាង​បាល់ទាត់​3G។

 
​លោក Takeyuki Okamoto

 

ការ​ចូលរួម​នេះ​ក៏​មាន​វត្តមាន​​គ្រូ​សំខាន់​ក្នុង​​​ប្រទេស​កម្ពុជា​មួយ​ចំនួន​ដូច​ជា​​លោក សំ វាន់​ដេត​ គ្រូ​បង្គោល​ក្លិប​ស្វាយរៀង ​លោក មាស ចាន់​ណា គ្រូ​បង្គោល​ក្លិប​ណាហ្គាវើល​ លោក Ohara អតីត​​គ្រូ​ជម្រើស​ជាត​កម្ពុជា ​លោក​ ប៊ួយ ដារី គ្រូ​បង្គោល​ U-18 ឆ្នាំ​ភ្នំពេញ​ក្រោន​ និង​គ្រូ​​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ក្លិប​បាល់ទាត់​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា។ ​ស្រប​ពេល​លោក Takeyuki Okamoto ជា​គ្រូ​បង្គោល​ក្លិប​ Omiya បាន​ឲ្យ​ដឹង​ថា ​លោក​​នឹង​ត្រឡប់​មក​ធ្វើ​នៅ​កម្ពុជា​ម្ដង​ទៀត​នា​ពេល​ក្រោយ​ប្រសិនបើ​មាន​ឱកាស។

 

ក្រុម​ការងារ​របស់​ក្លិប​បាល់ទាត់​ Omiya Ardija ​នឹង​ទៅ​បង្ហាត់​បច្ចេកទេស​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​ ១៥ ឆ្នាំ​​បន្ត​ទៀត​នា​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ៕

ចង់​ដឹង​លោក​​ Takeyuki Okamotoនិង​Toshiyuki Akirnoto ​ប្រាប់​អ្វី​ខ្លះ​​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​