EXID ស្រក់ទឹកភ្នែកសស្រាក់ពេលនិយាយពីអ្នកគ្រប់គ្រង
- 2015-11-22 23:16:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EXID ស្រក់ទឹកភ្នែកសស្រាក់ពេលនិយាយពីអ្នកគ្រប់គ្រង
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ ក្រុមចម្រៀងកូរ៉េខាងត្បូង EXID បានរៀបចំកម្មវិធីមួយដើម្បីជួបជុំនឹងក្រុមអ្នកគាំទ្ររបស់ខ្លួន។ នៅក្នុងកម្មវិធីដដែលនោះ សមាជិករបស់ EXID បានទប់ទឹកភ្នែកមិនជាប់នៅពេលអានសំបុត្រមួយដែលបានផ្ញើរមកដោយអ្នកគ្រប់គ្រងរបស់ខ្លួន។
អ្នកគ្រប់គ្រង Kim Jae Hyun បានសរសេរថា "ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ពួកយើងមានពេលវេលារីករាយជាច្រើន ប៉ុន្តែក៏មានឧបសគ្គមិនតិចដែរ។ បន្ទាប់ពីបទ "Up & Down” ទទួលបានភាពល្បីល្បាញ ពួកយើងសឹងតែគ្មានពេលដើម្បីញ៉ាំបាយ។ ប៉ុន្តែអ្នកទាំងអស់គ្នាមិនដែលខឹងឬអន់ចិត្តពីរឿងនេះទេ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញពួកយើងសប្បាយចិត្ត។ នេះគឺជាការចងចាំមួយដែលខ្ញុំមិនអាចភ្លេចបានជារៀងរហូត"។
ក្រោយពេលអានសំបុត្រនេះចប់ សមាជិកទាំងអស់របស់ EXID បានហូរទឹកភ្នែកយ៉ាងសស្រាក់។ ពួកគេបានប្រាប់ថា "អ្នកគ្រប់គ្រង Jaehyun បាននៅជាមួយពួកយើងតាំងពីដើមមក"។ Hani បន្ថែមទៀតថា "នៅពេលដែលយើងមិនទាន់ល្បី បង Jaehyun គឺគ្មានប្រាក់ខែនោះទេ តែគាត់មិនបានចាកចោលពួកយើងទេ។ ពួកខ្ញុំពិតជាដឹងគុណនូវអ្វីដែលគាត់បានធ្វើចំពោះពួកខ្ញុំខ្លាំងណាស់"៕
ចុចអាន៖EXID ត្រលប់បញ្ចេញក្បាច់រាំស៊ីអារម្មណ៍ម្ដងទៀតក្នុង MV ថ្មី “Hot Pink”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖soompi