រកឃើញម្ចាស់ពានបុរសមុខអាក្រក់ជាងគេប្រចាំឆ្នាំ តែអ្នកលេខ២ថាអយុត្តិធម៌
- 2015-11-23 22:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ចាស់ពានបុរសមុខអាក្រក់ជាងគេប្រចាំឆ្នាំ តែអ្នកលេខ២ថាអយុត្តិធម៌
ចន្លោះមិនឃើញ
ដោយសារអំណោយផលពីធម្មជាតិ បានធ្វើឲ្យបុរសម្នាក់ ឈ្នះពានបុរសមានសម្រស់អាក្រក់ជាងគេប្រចាំឆ្នាំ ក្នុងការប្រកួតនៅប្រទេសហ្ស៊ីមបាវ៉េ។
Maison Sere ជាបុរសជនជាតិហ្ស៊ីមបាវ៉េ ដែលបាក់ធ្មេញអស់មួយចំនួនធំ បានចូលរួមការប្រកួតមួយឈ្មោះថា "Beauty in Ugliness" ដែលបានធ្វើឡើងក្នុងទីក្រុង Harare។
មនុស្សចំនួន ៣៥នាក់ត្រូវបានជ្រើសរើសឲ្យឡើងឆាកប្រកួតស្វែងរកតំណែងជើងឯកបុរសមុខអាក្រក់ប្រចាំឆ្នាំ។ ជាលទ្ធផល Maison Sere បានជាប់លេខ១ ទទួលតំណែងជាបុរសមុខអាក្រក់ក្រោយបានយកឈ្នះលើបេក្ខជន៥នាក់ទៀតក្នុងការកាត់សេចក្តីដោយគណៈកម្មការនៅវគ្គជម្រុះចុងក្រោយ និងទទួលបានរង្វាន់ជាទឹកប្រាក់ ៥០០ដុល្លារសហរដ្ឋអាមេរិក។
Maison បានថ្លែងដោយភាពរីករាយក្នុងកម្មវិធីថា៖ "ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់សម្រាប់ការឈ្នះក្នុងការប្រកួតនេះ ដោយការប្រកួតលើកមុនខ្ញុំបានលេខ៤។ ហើយខ្ញុំសូមអរគុណដល់គណៈកម្មការដែលបានកាត់សេចក្ដីឲ្យខ្ញុំក្លាយជាអ្នកឈ្នះ"។
យ៉ាងណាក្ដី ក្នុងកម្មវិធីប្រកួតខាងលើក៏កើតមានបញ្ហាមួយកើតឡើងផងដែរ ដោយការមិនពេញចិត្តរបស់អ្នកជាប់តំណែងលេខពីរ។ លោក William Masvinu បុរសជើងឯករងមុខអាក្រក់ប្រចាំ បានតវ៉ាថាការកាត់សេចក្ដីរបស់គណៈកម្មការមានភាពលំអៀង និងសុំឲ្យមានការកាត់សេចក្តីម្តងទៀត ពីគណៈកម្មការថ្មី៕
ចុចអាន៖ គូស្នេហ៍សុំរៀបការកំពូលផ្អែម ឈ្នះពានសុំរៀបការល្អបំផុតប្រចាំឆ្នាំ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail