ចេញ​អត្ត​សញ្ញាណ​ម្ចាស់​ថ្លៃ​បណ្ណាការ​៣ម៉ឺន​ដុល្លារ​​ របស់ម្ចាស់​ផលិតកម្ម ​BKS

  • 2015-11-27 16:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈុន សុវណ្ណភក្ដី ម្ចាស់​ផលិតកម្ម​ BKS  ដែល​​ល្បី​ជូន​ថ្លៃ​បណ្ណាការ​​កូន​ក្រមុំ​រហូត​ដល់​ទៅ៣ម៉ឺន ហើយ​គ្រោង​រៀប​​ការ​នៅ​ថ្ងៃ១៧ ខែ ធ្នូ ឆ្នាំ ២០១៥  នៅ​ព្រឹក​នេះ​បាន​បង្ហាញ​រូប​​កូន​ក្រមុំ​ពិត​ហើយ។

 

នារី​ដែល​ស្ម័គ្រចិត្ត​ចូល​រោង​ជ័យ​ជា​​មួយ តារា​ចម្រៀង​​ ព្រម​​ជា​ម្ចាស់​ផលិតកម្ម ​BKS ម្នាក់​នេះ​មាន​ឈ្មោះ​ថា ម៉ែន ចេននីក វ័យ២៤ឆ្នាំ ពោល​គឺ​​បង​​កូន​កំលោះ​រហូត​ដល់​ទៅ៣ឆ្នាំ ដែល​មាន​មុខ​របរ​ជា​ពាណិជ្ជករ​​ម្នាក់។ ភក្ដី​បាន​​​បាន​ស្គាល់​​អនាគត​ភរិយា​​ខ្លួន ជាង​កន្លះ​ឆ្នាំ​​ប៉ុណ្ណោះ ក្រោយ​ពី​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា គិត​ថា​អាច​ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​បាន ក៏​បាន​ណែនាំ​នារី​ម្នាក់​នោះ​ឲ្យ​ម្ដាយ​ឪពុក​​របស់​លោក​បាន​ស្គាល់ ហើយ​ក៏​ឈាន​ដល់​គម្រោង​រៀបការ​ជា​មួយ​គ្នា​តែ​​ម្ដង។

 

ដោយ​មិន​បរិយាយ ​រឿង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ច្រើន តោះ​ទៅ​ទស្សនា ឈុត Pre Wedding ទាំង​អស់​គ្នា ហើយ​ជួយ​​ប្រាប់​ផង​​គូ​ស្នេហ៍១គូ​នេះ​សម​គ្នា​ទេ?

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា រូប​ថត​៖ ផ្ដល់​ឲ្យ

អត្ថបទថ្មី