ប៉ារូល​រឿង​ថ្មី​របស់ សុខ វិសាល ជាប់​ក្នុង​កម្មវិធី Saff Singapore

  • 2015-12-02 13:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ារូល​រឿង​ថ្មី​របស់​ម្ចាស់​ផលិតកម្ម 802AD សុខ វិសាល មាន​ចំណង​ជើង​ថា"ចូលម្លប់" បាន​ជាប់​ក្នុង​ជម្រើស​ទាំង ១០ ក្នុង​កម្មវិធី Saff Singapore ក្នុង​ចំណោម ១២៤ ប្រទេស​ចូលរួម​ប្រកួត​ប្រជែង។

 

 

 

 

លោក​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ល្ងាច​មិញ ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ខាង​លើ ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី៥​ខាង​មុខ។ អ្នក​ដឹក​នាំ​រឿង​រូប​នេះអះអាង​ថា ក៏​មាន​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ពី​ការ​ផលិត​កុន និង​របៀប​ស្វែង​រក​ស្វែង​រក​លុយ សម្រាប់​ដំណើរ​ការ​ផលិត​ផង​ដែរ។ ចំពោះ​ម្ចាស់​រឿង​ជាប់​ក្នុង​ជម្រើស​ទាំង​អស់ នឹង​បាន​ជួប​ជាមួយ​អ្នក​វិនិយោគ​ទុន​របស់​សិង្ហបុរី។

 

“ខ្ញុំ​នឹង​ព្យាយាម​រក​វិធី​សាស្ត្រ​និយាយ​យ៉ាង​ណា ដើម្បី​ឱ្យ​គេ​ពេញ​ចិត្ត ហើយ​គេ​ចាយ​លុយ​សម្រាប់​ដំណើរ​ការ​ថត​រឿង​នេះ"។ លោក សុខ វិសាល ថ្លែង​មក​កាន់ Sabay រសៀល​នេះ​មុន​ឡើង​យន្តហោះ។ លោក​បន្ថែម​ថា មាន​ហេតុផល​មួយ​ចំនួន​នាំ​ឱ្យ​ប៉ារូល​រឿង​ថ្មី​របស់​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​សម្រេច​ចិត្ត​ជ្រើសរើស​រួម​មាន ខ្លឹមសារ​រឿង ប្រវត្តិ​អ្នក​ដឹក​នាំ​រឿង ដែល​ស្រប​តាម​អ្វី​ដែល​កម្មវិធី​ចង់​បា។ ក្នុង​នោះ​សមត្ថភាព​ភាសា​អង់គ្លេស​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ។

 

អ្នក​ដឹក​នាំ​រឿង​ដដែល​មិន​អាច​ដាក់​ក្ដី​សង្ឃឹម​ទាំង​ស្រុង​ទេ​ថា លោក​អាច​ស្វែងរក​ដៃគូ​អ្នក​វិនិយោគ​បាន ឬ​យ៉ាង​ណា​នោះ ព្រោះ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ ប៉ុន្តែ​អ្នក​ដឹក​នាំ​រឿង​នេះ​ចាត់​ទុក​ថា ជា​មោនភាព​មួយ​សម្រាប់​លោក ខណៈ​ស្នាដៃ​របស់​លោក​ត្រូវ​បាន​ជ្រើសរើស និង​ជា​ជនជាតិ​ខ្មែរ​តែ​ម្នាក់​បាន​ទៅ​ចូលរួម៕

 

អាន​អត្ថបទ៖  លោក ប៉ាន់ រិទ្ធី នឹង​ជួប​សន្ទនា​ជាមួយ​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ អំពី​វិស័យ​ភាពយន្ត​កម្ពុជា

អាន​អត្ថបទ៖  ​លោក ប៉ាន់ រិទ្ធី នឹង​ជួប​សន្ទនា​ជាមួយ​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ អំពី​វិស័យ​ភាពយន្ត​កម្ពុជា

អត្ថបទ៖ សំ ជំនាញ