នំខេក រឿងពិតដ៏ល្បីរបស់អ្នកលេងហ្វេសប៊ុកម្នាក់
- 2015-12-03 18:13:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំខេក រឿងពិតដ៏ល្បីរបស់អ្នកលេងហ្វេសប៊ុកម្នាក់
ចន្លោះមិនឃើញ
ស្ត្រីមកពីរដ្ឋ Michigan សហរដ្ឋអាមេរិកម្នាក់ បានសរសេរបង្ហាញពីរឿងនំខេកដែលខ្លួនបានទិញកាលពីថ្ងៃចន្ទកន្លងទៅក្នុងគណនី ហ្វេសប៊ុករបស់ខ្លួន ប៉ុន្តែរឿងនោះបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង រហូតធ្វើឲ្យសារព័ត៌មានធំៗមួយចំនួនយកទៅចុះផ្សាយ។
ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Lisa Sarber Aldrich បានសរសេរក្នុង Status ផ្ទាល់ខ្លួនដោយមានខ្លឹមសារថាខ្លួនបានទៅទិញនំខេកមួយនៅឯហាង Meijer ដើម្បីអបអរខួបកំណើតឲ្យមនុស្សម្នាក់ឈ្មោះ Mandy។ ពេលទិញនំខេកបានហើយ ម្ចាស់នំ Lisa បានស្នើសុំឲ្យបុគ្គលិកស្រីម្នាក់ជួយសរសេរឈ្មោះ និងពាក្យអបអរសាទរខួបកំណើតលើនំ ហើយនារីជាបុគ្គលិកស្រីនោះក៏យល់ព្រមនិងឆ្លើយថា បាន។
មួយសន្ទុះធំ នារីបុគ្គលិកបានត្រឡប់មកវិញ ហើយប្រគល់នំខេកទៅឲ្យ Lisa។ ម្ចាស់នំ Lisa មិនបានចាប់អារម្មណ៍ក្រឡេកមើលនំនោះទេ ដោយមើលទៅភ្នែកបុគ្គលិកស្រី និងនិយាយថាអរគុណ។
បន្ទាប់មក Lisa ក៏ក្រឡេកមើលទៅលើនំ រួចចាប់ផ្ដើមសើច ហើយក៏តម្រង់ទៅកន្លែងគិតលុយដោយមិនខ្វល់ទេថានំនេះមានសភាពមិនស្អាតនោះទេ ព្រោះនាងគិតថាវាមានលក្ខណៈកំប្លែង។ ពេល Lisa ទៅដល់កន្លែងគិតលុយ បុគ្គលិកអ្នកគិតលុយមិនគិតថាវាកំប្លែងនោះទេ ប៉ុន្តែគេបានហៅបុគ្គលិកផ្សេងទៀត រួមទាំងមេការមកផង មកជួយមើលនំ និងថតរូបនំនោះទៀតផង។
ជាការភ្ញាក់ផ្អើលដល់ Lisa បុគ្គលិកគិតលុយស្រីម្នាក់បានដាក់ដៃលើស្មា Lisa និងនិយាយថា៖ "បុគ្គលិកនារីដែលបានសរសេរលើនំរបស់អ្នក គឺមានជំងឺខ្សោយខួរក្បាល។ នាងមិនគួរសរសេរលើនំរបស់អ្នកទេ ប៉ុន្តែអ្នកបានធ្វើអំពើល្អចំពោះនាងហើយ ព្រោះអ្នកបានញញឹម និងអរគុណនាង ទាំងនាងបានសរសើរ"។
ចំពោះរឿងនេះបានធ្វើឲ្យមនុស្សជាច្រើនជួយ Share Status របស់ Lisa ហើយមានមតិបានលើកឡើងចំពោះគំនិតនៃរឿងនេះថា អំពើល្អគឺមានសារៈសំខាន់ណាស់។ សម្រាប់ម្ចាស់នំ Lisa ក៏បានលើកឡើងដូច្នោះដែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ចុចអាន៖ Kim Kardashianហោះពីអាមេរិកទៅបារាំងដើម្បីញ៉ាំនំខេក១ចំណិត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ digitaltrends