X Factor UK 2015 រកឃើញបេក្ខជន៣រូបឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
- 2015-12-07 17:30:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
X Factor UK 2015 រកឃើញបេក្ខជន៣រូបឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
បន្ទាប់ពីធ្វើការជម្រុះអស់ជាច្រើនសប្ដាហ៍ កម្មវិធីប្រលងចម្រៀង The X Factor 2015អង់គ្លេសបានរកឃើញបេក្ខជនខ្លាំង៣រូប ដើម្បីបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយ ។
Reggie N Bollie (ឆ្វេង), Louisa Johnson(កណ្ដាល),Che Chesterman(ស្ដាំ)
ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តកាលពីយប់មិញ បេក្ខជន៤នាក់ត្រូវធ្វើការប្រកួតប្រជែងគ្នា ដើម្បីជម្រុះម្នាក់ចេញ និងជ្រើសយក៣នាក់ទៅវគ្គផ្ដាច់ព្រ័ត្រ។ បេក្ខជនទាំង៤នាក់នោះមាន Che Chesterman, Reggie N Bollie (ចម្រៀងដៃគូ), Louisa Johnson និង Lauren Murray។
បន្ទាប់ពីសម្ដែងបញ្ចេញសមត្ថភាពរៀងៗខ្លួនចប់ តាមលទ្ធផលនិងការសម្រេចរបស់គណៈកម្មការ នាង Lauren Murrayត្រូវបានធ្លាក់ពីកម្មវិធីត្រឹមវគ្គ semi-final ។ ការសម្រេចចិត្តឲ្យ Laurenមិនអានបន្តទៅវគ្គបន្ទាប់គឺពិតជាពិបាកសម្រាប់ គណៈកម្មការព្រោះពូកគេទាំង៤សុទ្ធតែមានសមត្ថភាពខ្លាំងដូចគ្នា។
Lauren Murrayក៏បានសម្រក់ទឹកភ្នែកលើឆាកមុនពេលសម្ដែងបទចុងក្រោយ មុនចាកចេញពីកម្មវិធី។ ក្រោយចម្រៀងចប់ គណៈកម្មការ Rita Oraក៏បានងើបពីកៅអីទៅឱប Lauren និងនាំចូលទៅក្នុង។ វគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៥៕
Lauren Murray
ខាងក្រោមជាការសម្ដែងចុងក្រោយរបស់ Lauren Murray៖
ចុចអាន៖បេក្ខនារីសំឡេងខ្ពស់ពីអាស៊ីធ្វើឲ្យគណៈកម្មការ X Factor ញញឹមពេញចិត្តស្ដូក
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail