អាកាសធាតុ​ត្រជាក់ មក​ស្ដាប់​បទ Christmas ល្បី​ៗ​ទាំង​ ៨​បទ​​លើ​ពិភពលោក

  • 2015-12-09 18:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​​អាកាសធាតុ​កំពុង​តែ​ប្រែ​ប្រួល​កាន់​តែ​ត្រជាក់​ទៅ​ៗ​ បូក​រួមទាំង​ខ្យល់​ក៏​​ចាប់​ផ្ដើម​ធ្លាក់​ច្រើន​ជាង​មុន នេះ​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ប្រិយមិត្ត​​ស្ដាប់​​​បទ​ចម្រៀង​ដែល​មាន​ទំនុក​ភ្លេង​ស្រស់​បំព្រង​ដើម្បី​បណ្ដេញ​ភាព​ត្រជាក់​ឯកា​ចេញ​ឲ្យ​អស់។ ខាង​ក្រោម​នេះ​គឺ​ជា​បទ​ចម្រៀង​ដែល​ល្បី​និង​ពេញ​និយមរាល់​ឆ្នាំ​ក្នុង​​រដូវ​បុណ្យ​ណូអែល។

 

 

១ Jingle Bells

 

[embed]https://youtu.be/wLRobpXVlf0[/embed]

 

Jingle Bells គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ត្រូវ​បាន​គេ​ស្ដាប់​ច្រើន​ជាង​គេ​នៅ​ពេល​រដូវ​រងា​ចូល​មក​ដល់​ជា​រៀង​រាល់​ឆ្នាំ។ បទ​នេះ​ត្រូវ​បាន​និពន្ធ​ដោយ​កវី James Lord Pierpont នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ១៨៥៧។ ២ Silent Night

 

ក្នុង​ឆ្នាំ ១៩០៥ ក្រុម​ចម្រៀង Haydn Quartet ថត​សំឡេងសម្រាប់​​បទ "Silent Night”។ បន្ទាប់​មក​ក្រុម​ចម្រៀង​ក៏​ដូច​ជា​តារា​ចម្រៀង​ជា​ច្រើន​ទៀត​បាន​យក​បទ​នេះ​ទៅ​ច្រៀង​ត។

 

៣ We Wish You A Merry Xmas

 

ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​នៅ​សតវត្ស​ទី ១៦ "We Wish You A Merry Xmas” គឺ​ជា​បទ​ចម្រៀង​ណូអែល​អង់គ្លេស​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភពលោក។

 

 

៤ Last Christmas

 

Last Christmas គឺ​ជា​ចម្រៀង​មួយ​បទ​ដែល​បក​ស្រាយ​ដោយ​ក្រុម​ចម្រៀង​អង់គ្លេស Wham នឹង​ត្រូវ​បាន​ចេញ​លក់​ក្នុង​ឆ្នាំ ១៩៨៤។ បទ​នេះ​និយាយ​ពី​បុរស​ម្នាក់​ដែល​ត្រូវ​បែក​បាក់​ស្នេហា​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល។

 

៥ Jingle Bell Rock

 

Jingle Bell Rock គឺ​ជា​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​បុណ្យ Christmas ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​កវី​ចម្រៀង​ពីរ​រូប​គឺ Joseph Carleton Beal និង James Ross Booth ក្នុង​ឆ្នាំ ១៩៥៧។ បទ​ភ្លេង​របស់ "Jingle Bell Rock” ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាត់​អស់​ទុក្ខ​កង្វល់​និង​​មាន​ភាព​កក់ក្ដៅ។

 

៦ All I Want For Christmas Is You

 

“All I Want For Christmas Is You” គឺ​ជា​បទ​ចម្រៀង​ដែល​ល្បី​ជាង​បំផុត​ក្នុង​អាល់ប៊ុម "Merry Christmas” របស់​កំពូល​តារា​ចម្រៀង​អាមេរិក Mariah Carey ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ ១៩៩៥។

 

 

៧White Christmas

 

កវីនិពន្ធ​របស់​បទ​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​របស់​បទ​មួយ​នេះ​​គឺ Irving Berlin។ លោក​បាន​និយាយ​ទៅ​កាន់​សហការី​របស់​ខ្លួន​ថា "កាន់​ប៊ិច​ហើយ​សរសេរ​បទ​នេះ​ភ្លាម។ ខ្ញុំ​ទើប​តែ​និពន្ធ​បាន​បទ​ចម្រៀង​ដែល​ពីរោះ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ"។

 

 

៨ It’s Christmas time again

“It’s Christmas time again” គឺ​ជា​បទ​ចម្រៀង​ណូអែល​មួយ​ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​សមាជិក​ទាំង​ពីរ​ Nick និង Howie របស់​ក្រុម​ចម្រៀង Backstreet Boys ដោយ​ផ្ទាល់។ បទ​នេះ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​អ្នក​វាយ​តម្លៃ៕

 

 

ចុចអាន៖Mariah Carey ត្រូវ​ទៅ​សង្គ្រោះ​បន្ទាន់​​ព្រោះ​ឈឺ​ធ្ងន់

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖infonet