សាក​មក​ស្ដាប់ វង្ស តារារតនា ច្រៀង​បទ "ស៊ូ​ឃ្លាត” ផ្ទាល់​ពីរោះ​អត់?

  • 2015-12-11 18:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វង្ស តារារតនា  គឺជា​តារា​ចម្រៀង​សំឡេង​ចង្វាក់​រ៉ក់ ដែល​រឹតតែ​មាន​ប្រជាប្រិយភាព​ក្រោយ​ផ្ទុះ​បទ "ស៊ូ​ឃ្លាត” និង​ធ្វើឲ្យ​ទស្សនិកជន​កាន់តែ​គាំទ្រ​លោក​ថែម​ទៀត។ កាលពី​ពេល​ថ្មី​ៗ​នេះ​ ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ទីក្រុង​កោះ​ពេជ្រ គេ​សង្កេត​មាន​ការ​អញ្ជើញ​ចូលរួម​របស់​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​​ទី​មួយ​បាន​បកស្រាយ​ចម្រៀង​ជាច្រើន​បទ។ ​គ្រាន់តែ​លោក​ប្រកាស​ថា​នឹង​បក​ស្រាយ​បទ​ចម្រ​ង "ស៊ូ​ឃ្លាត” ផ្ទុះ​សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំង និង​លាន់​មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា​។

 

 

អ្នក​គាំទ្រ​វ័យ​ក្មេង​អាយុ ១៧ ម្នាក់​បាន​ឲ្យ​ដឹង​ថា "អូយ! តាមពិត​បង រតនា ពេល​ច្រៀង​ផ្ទាល់​ ចឹង​គឺ​ពីរោះ​ជាង​ក្នុង​ខារ៉ាអូខេ​ទៀត។” មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​នៅ​មាន​ទស្សនៈ​អ្នក​គាំទ្រ​ជាច្រើន​ទៀត ​ក៏​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នឹង​យុវតី​ខាង​លើ​ដែរ៕

 

តោះ!​ចង់​ដឹង​ថា វង្ស តារារតនា ច្រៀង​បទ "ស៊ូ​ឃ្លាត” ពីរោះ​មែន​អត់​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី