LG​ ​G5​ នឹង​កាន់​តែ​ទំនើប​​​ជា​មួយ​​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​

  • 2015-12-11 21:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​មួយ​ចំនួន​បង្ហើប​ថា LG ប្រហែល​ជា​បញ្ចេញ​នូវ​ទូរសព្ទ​ម៉ូដែល​ LG​ ​G5​ របស់​ខ្លួន​នា​ខែ​កុម្ភៈ​ខាង​មុខ​។ គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ជា​មួយ​ម៉ូដែល​ថ្មី​នេះ​ ​LG​ ​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​មួយ​ចំនួន​ដួច​ជា​ ទំហំ​កាមេរ៉ា និង​បច្ចេកវិទ្យា​ស្កេន​ប្រស្រីភ្នែក​សុវត្ថិភាព​ទៀត​ផង​។

 

 

បើ​យោង​តាម​ប្រភព​ពី​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា LG G5 អាច​មាន​បន្ទះ Chip ប្រភេទ​ Snapdragon 820, អេក្រង់​ទំហំ ៥.៦អិញ កម្រិត QHD resolution, កាមេរ៉ា​មុខ​ទំហំ ៨MP, កាមេរ៉ា​ក្រោយ​ទំហំ ២១MP, មុខងារ​ស្កេន​ក្រយៅដៃ និង​មុខងារ​ស្កេន​ប្រស្រីភ្នែក​សុវត្ថិភាព។ ចំពោះ​តម្លៃ​របស់ LG G5 ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​។

 

គួរ​រំលឹក​ដែរ​ថា​ក្រៅ​ពី​ទូរសព្ទ​ LG G5 ដែល​គេ​រំពឹង​ថា​នឹង​ចេញ​នា​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ ទូរសព្ទ​ Galaxy S7 ​របស់​ក្រុមហ៊ុន​ Samsung ក៏​ត្រូវ​បាន​គេ​រំពឹង​ដូច​គ្នា​ថា​នឹង​​​បង្ហាញ​ខ្លួន​ក្នុង​ខែ​កុម្ភៈ​នេះ​ ដូច​នេះ​វា​អាច​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ធំ​មួយ​រវាង​ក្រុមហ៊ុន​កូរ៉េ​ទាំង​ពីរ៕​​​​

 

ចុច​អាន៖ ស្រោម​ទូរសព្ទ​ iPhone ថ្មី​ទើប​តែ​ល្បី ឥឡូវ​ស្រាប់​តែ​លេច​មតិ​រិះគន់ ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ GSMArena

អត្ថបទថ្មី