ស្រោមទូរសព្ទ iPhone ថ្មីទើបតែល្បី ឥឡូវស្រាប់តែលេចមតិរិះគន់
- 2015-12-09 23:53:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រោមទូរសព្ទ iPhone ថ្មីទើបតែល្បី ឥឡូវស្រាប់តែលេចមតិរិះគន់
ចន្លោះមិនឃើញ
យីហោផលិតផល Apple មានភាពល្បីល្បាញដោយសារក្រុមហ៊ុនតែងតែច្នៃប្រឌិតផលិតផលមានភាពសាមញ្ញតែបង្កប់បែបល្អឥតខ្ចោះ។ កាលពីម្សិលមិញ Apple ទើបបញ្ចេញនូវផលិតផលថ្មីមួយទៀតរបស់ខ្លួនគឺសម្បកទូរសព្ទសម្រាប់ iPhone 6 និង 6s ដែលមានតម្លៃ ៩៩ដុល្លារ ជាមួយសមត្ថភាពផ្ទុកថាមពលថ្មទំហំ ១,៨៧៧mAh ។
ត្រឹមរយៈពេលប៉ុន្មានម៉ោងក្រោយការប្រកាសការចេញនៃសម្បកទូរសព្ទថ្មីរបស់ Apple មានមតិអវិជ្ជមានជាច្រើនបានលើកឡើងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអតិថិជន៖
@ សម្បកទូរសព្ទនេះមានរាងមិនទាក់ទាញ
មានមតិជាច្រើនបានចំអកទៅឲ្យApple ថាសម្បកទូរសព្ទនេះមានរាងបោងដែលទៅដូចiPhone មានផ្ទៃពោះ។
@ មានតែ២ពណ៌
ជាការពិតណាស់សម្បកទូរសព្ទត្រូវតែមានច្រើនពណ៌ព្រោះអ្នកប្រើប្រាស់ចង់រំលិចនូវភាពឆើតឆាយនៃទូរសព្ទរបស់ពួកគេជាសជាងមានតែ២ពណ៌ ស ហើយ ខ្មៅ។
@ តម្លៃថ្លៃជាមួយសមត្ថភាពផ្ទុកថាមពលត្រឹម ១,៨៧៧mAh
អ្នកអាចរកទិញ Powerbank ដែលមានសមត្ថភាពផ្ទុកថាមពលលើសសម្បកទូរសព្ទថ្មីរបស់Apple បានរាប់សិបដងជាមួយតម្លៃទាបជាងផង។
@ មិនអាចភ្ជាប់កាសដោយផ្ទាល់
សម្បកទូរសព្ទថ្មីនេះតម្រូវឲ្យអ្នកប្រើប្រាស់បន្ថែមឧបករណ៍មួយចំនួន ( Jack Extender ) ពេលអ្នកចង់ដោតកាសព្រោះជើងកាសធម្មតាមិនអាចដោតដល់រន្ធកាសរបស់ទូរសព្ទបានទេ។
ចុចអាន៖ កីឡដ្ឋានទាំង ១០ មាន Wi-Fi ល្បឿនលឿនដាច់គេ
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ techinasia