ឆ្មា​ញី​មុខ​២​ពណ៌ ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត!

  • 2015-12-12 19:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឆ្មា​​ញី​ចម្លែក​១​ក្បាល ដែល​មាន​ឈ្មោះ​ថា "Venus” បាន​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត ​ព្រោះ​តែ​វា​មាន​មុខ​២​ពណ៌​ខុស​គេ ​និង​មាន​ភ្នែក​២​ពណ៌​​ផង​ដែរ។ ​ផ្នែក​ខាង​ស្ដាំ​​​មុខ​របស់​ឆ្មា​នេះ​ មាន​ពណ៌​ខ្មៅ និង​ភ្នែក​​ពណ៌​លឿង​ រីឯ​​មុខ​ខាង​ឆ្វេង​របស់​វា​​​មាន​ពណ៌​ទឹកក្រូច ​តែ​ភ្នែក​ពណ៌​ខៀវ​ទៅ​វិញ។

 

 

​ដោយ​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​កាន់​បណ្ដាញ​សង្គម​មួយ​ចំនួនរបស់​ Venus តែ​ឆ្មា​ល្បី​ឈ្មោះ​នេះ ​​មាន​គណនី​ Facebook ផ្ទាល់​ខ្លួន​ ដែលរាល់​​ Post ម្ដង​ៗ មាន​ចំនួន​នាក់​ Like រហូត​ដល់​ទៅ​​៩១៣​ពាន់ឯណោះ។ ឆ្មា​នេះ​ក៏​មាន​គណនី​ YouTube ​និង​មាន​​វែបសាយ​​ផ្ទាល់​ខ្លួន​សម្រាប់​លក់​​ផលិតផល​ Venus ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​Venus ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ទស្សនាវដ្ដី National Geographic ​និង​បង្ហាញ​ខ្លួន​ញឹកញាប់​​នៅ​ទូរទស្សន៍​របស់​អាមេរិក​ទៀត​ផង។

 

​​បើ​តាម​​ម្ចាស់​ឆ្មា​នេះ​​​ឈ្មោះ​ Christina និង​ Chris ​បាន​ឲ្យ​ដឹង​ថា ពួកគេ​​បាន​យក​ឆ្មា​នេះ​ពី​កសិដ្ឋាន​ទឹកដោះគោ​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ Carolina ​កាល​ឆ្នាំ​២០០៩ ខណៈ​ដែល​ពេល​នោះ ឆ្មា​១​ក្បាល​នេះ​ហាក់​ដូច​ជា​វង្វេង​​​ម្ចាស់។

 

 

​​Christina និង​ Chris ស្រលាញ់​​ឆ្មា​វ័យ​៥​ឆ្នាំ​នេះ​ណាស់ ហើយ​តាម​រយៈ​ផេក​របស់ Venus​ បាន​ជួយ​បំផុស​គំនិត​ល្អៗ​ដល់​មនុស្ស​រាប់​លាន​​នាក់​ផង​ដែរ តាម​រយៈ​​ការ​សរសេរ​សារ​លើ​បណ្ដាញ​សង្គម។

 

​ជាក់​ស្ដែង ​កាល​ពី​ពេល​ថ្មីៗ​នេះ Post ​លើ​ Facebook Page របស់​ Venus ​បាន​សរសេរ​ថា៖ "មិន​ថា​អ្នក​ខុស​ប្លែក​យ៉ាង​ណា សូម​ស្រលាញ់​ខ្លួន​របស់​អ្នក និង​សូម​ស្រលាញ់​ទាំង​ភាព​ល្អឥត​ខ្ចោះ និង​ភាព​​មិន​ល្អ​​របស់​អ្នក។ ព្រម​ទទួល​ការពិត​លើ​ខ្លួន​អ្នក និង​មិន​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួន​អ្នក ដើម្បី​នរណា​ម្នាក់​ឡើយ”៕

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី