​បេក្ខនារី​​វ័យ​១៧​ឆ្នាំ​​នេះ​ ខ្លាំង​បែប​ណា​បាន​ជា​អ្នក​ឈ្នះ​ពាន X Factor UK 2015

  • 2015-12-14 18:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី Louisa Johnson បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពានរង្វាន់​ប្រលង​ចម្រៀង X Factor UK 2015 បន្ទាប់​ពី​យក​ឈ្នះ​លើ​បេក្ខជន​ Reggie N BollieនិងChe ហើយ​ក៏​ជា​​បេក្ខជន​វ័យ​ក្មេង​ជាងគេ​ដែល​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ប្រលង​នេះ។

 

 

Louisa Johnson(ឆ្វេង)

 

​ការ​ប្រកួត​ថ្ងៃ​ចុងក្រោយ​នេះ​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​នៅ​កីឡាដ្ឋាន Wembley Arena ក្នុង​ទីក្រុង​ឡុងដុង ​ដែល​​នៅ​សល់​បេក្ខជន​៣​នាក់​ចុងក្រោយ​ចាំ​ប្រកួត​ក្នុង​នោះ​មាន Che Chesterman, Reggie N Bollie (ចម្រៀង​ដៃ​គូ)និង Louisa Johnson ។

 

ជា​លទ្ធផល​ Louisa Johnson ទទួល​បាន​សំឡេង​បោះឆ្នោត​ច្រើន​ជាងគេ​​ពោល​គឺ ៥៣,៩​%​។ ថ្ងៃ​ផ្ដាច់ព្រ័ត្រ​​នាង​បាន​លើក​យក​បទ 'Forever Young' របស់​លោក​ Bob Dylan មក​ច្រៀង ​នាំ​​​ឲ្យ​​ក្លាយ​ជា​ម្ចាស់​ពាន ​X Factor UK 2015 ។ ក្រោយ​ទទួល​ជ័យជំនះ​បេក្ខជន​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ​ថា៖"ខ្ញុំ​តែង​ស្រមៃ​ថា​មាន​ថ្ងៃ​នេះ​យូរ​ឆ្នាំ​មក​ហើយ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ពាន​នេះ​មាន​ន័យ​យ៉ាង​ណា​ចំណោះ​ខ្ញុំ"។

 

ក្នុង​ថ្ងៃ​ប្រកួត​ចុងក្រោយ​នេះ​ដែរ​ ក៏​មាន​វត្តមាន​ ក្រុម​ចម្រៀង One Direction និង Adele ជា​តារា​កិត្តិយស​និង​ឡើង​បកស្រាយ​ចម្រៀង​ថ្មីៗ​របស់​ពួកគេផង​ដែរ៕

 

 

ចង់​ដឹង Louisa Johnsonច្រៀង​ពីរោះ​យ៉ាងណា​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​សូម​មើល​វីដេអូ​ខាងក្រោម៖

 

 

ចុចអាន៖X Factor UK 2015 រក​ឃើញ​បេក្ខជន​៣​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror